តារាចម្រៀងលោក ព្រាប សុវត្ថិក្រុមគ្រួសារ តែងខ្លួន ទៅវត្ត ចំថ្ងៃកាន់បិណ្ឌ៤ ក្នុងឈុតសម្លៀកបំពាក់បែបនេះ ស្អាតណាស់ ធ្វើឲ្យហ្វេនៗ នាំគ្នានិយាយថា…

នាថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺជា ថ្ងៃកាន់បិណ្ឌ៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។

ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០។ ក្នុងនោះ គេក៏បានឃើញ តារាល្បីៗជាច្រើនដួង និងក្រុមគ្រួសារ​នំាគ្នាទៅវត្ត នាថ្ងៃនេះផងដែរ ប្រកបដោយចិត្តជ្រះថ្លា និងសប្បាយរីករាយគ្រប់ៗគ្នា។

នៅមិនទាន់អស់ទេ នៅក្នុងនោះ ក៏ឃើញមានលោក ព្រាប សុវត្ថិ ភរិយា ម្តាយ និងកូនៗ របស់លោក ក៏បានធ្វើការតុបតែងខ្លួន រៀបចំចង្ហាន់យកទៅប្រគេនព្រះសង្ឃ នៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ៤ នេះផងដែរ មើលទៅពោរពេញដោយស្នាមញញឹមស្រស់ស្រាយ តែម្តង។

លោក ព្រាប សុវត្ថិ ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនថា “បិណ្ឌ៤ សូមជូនពរ ជូនបុណ្យបងប្អូនទទួលបានសេចក្តីសុខ សុភមង្គល ក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌខាងមុខនេះ”។

ក្រោយឃើញបែបនេះ ធ្វើឲ្យហ្វេនៗ នាំគ្នា ចូល comment ភ្លែត ថា ៖ សមណាស់, បាទបង​សុំអរគុណច្រើនសាធុសាធុសាធុ, ស្រលាញ់គ្រួសារបងសុវត្ថិ, សូមអោយបងសំលេងនៅតែល្អ និងចេញបទអោយច្រើនៗ, ស្រលាញ់បងទាំងពីរ មើលបងសុវត្ថិ ស្រលាញ់ប្រពន្ធដល់ហើយ ទោះមានលុយកាក់ច្រើនប៉ុនណា ក៏រក្សាក្ដីស្រលាញ់ ចំពោះប្រពន្ធ និងកូនបានល្អខ្លាំង ខ្ញុំស្រលាញ់ជីវិតគ្រួសារដូចបងៗ, នៅតែសង្ហា និងនៅតែក្មេង មិនចាស់សោះ បងស្នាយ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment