មកដឹងពីតម្លៃ និងលក្ខណៈសម្បត្តិ នៃរថយន្តស៊េរីទំនើបម៉ាក Mercedes AMG G63 របស់ ឯកឧត្ដម ហ៊ុន ជា ដែលត្រូវបានគេជិះមកប៉ះ គឺមានលក្ខណៈសម្បត្តិ និងតម្លៃរហូតតោះមកដឹងពីតម្លៃ និងលក្ខណៈសម្បត្តិ នៃរថយន្តស៊េរីទំនើបម៉ាក Mercedes AMG G63 របស់ ឯកឧត្ដម ហ៊ុន ជា ដែលត្រូវបានគេជិះមកប៉ះ គឺមានលក្ខណៈសម្បត្តិ និងតម្លៃរហូតដល់ទៅដល់ទៅ

កាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នេះ រថយន្តស៊េរីទំនើបម៉ាក Mercedes AMG G63 របស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ជា ក្មួយប្រុសបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរថយន្តមួយគ្រឿងម៉ាក MG ពណ៌ស ពាក់ស្លាកលេខ 2AJ 8809 បេីកបរដោយស្រ្តីម្នាក់បានជិះមកប៉ះ និងបានបង្កឲ្យមានការខូចខាតបន្តិចបន្តួច និងកំពិតនៅចំហៀងខាងក្រោយ។

ទន្ទឹមនឹងហេតុការណ៍នេះដែរ ស្រ្តីជាអ្នកបេីកបររថយន្តខាងលើ ក៏បានចុះមកសំពះសុំទោសដល់ឯកឧត្តម ហ៊ុន ជា ផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ុន ជា ក៏មិនបានទាមទារសំណងអីនោះទេ គ្រាន់តែចង់ដាស់តឿនដល់អ្នកបេីកបរទាំងឡាយ គួរតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបេីកបរ បន្ទាប់មក ឯកឧត្តមក៏បាននាំយករថយន្តទៅជួសជុលភ្លាមៗ និងរួចរាល់នៅមុននេះបន្តិចផងដែរ។

ដោយឡែក បេីយេីងក្រឡេកមកមើលពីរថយន្តស៊េរីទំនើបម៉ាក Mercedes AMG G63 របស់ ឯកឧត្ដម ហ៊ុន ជា វិញ គឺពិតជាពិសេសតែម្តង ដែលរថយន្តដ៏ទំនើបមួយនេះមានរូបរាងសង្ហារបែបស្ព័រ និងជារថយន្តដែលផលិតដោយក្រុមហ៊ុនអាឡឺម៉ង់ ។ ចំពោះតម្លៃរបស់រថយន្តស៊េរីទំនើបម៉ាក Mercedes AMG G63 ខាងលើនេះ គឺមានតម្លៃ 395,000 ដុល្លារ នេះបើយោងតាមគេហទំព័រ Khmer24 ដែលបានចុះផ្សាយកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩។

លក្ខណៈសម្បត្តិរបស់រថយន្តនេះ គឺវាមានរូបរាងសង្ហាបែបស្ព័រ បំពាក់មកជាមួយអំពូលបំភ្លឺផ្លូវ LED headlights រួមជាមួយបាណ៉ាខាងមុខយ៉ាងទាក់ទាញ។ មិនតែប៉ុណ្ណោះវាមានបង្កប់កាមេរ៉ាសេនស័រនៅខាងមុខ និងចំហៀងនិងបច្ចេកវិទ្យា Active parking assist សម្រាប់ជាជំនួយដល់ការចត ឬមើលជុំវិញរថយន្ត។

ឯនៅខាងក្នុងរថយន្តវិញគឺមានបំពាក់នូវអេក្រង់បង្ហាញព័ត៌មានទំហំធំ ១២,៣ អ៊ីញ ជាមួយនិងឧបករណ៍បំពងសំឡេង ១៥ ជាប្រព័ន្ធសំឡេង Burmester surround system ឯដំបូលកញ្ចក់អាចទាញ ឬរុញបើកបាន។ ហើយអ្វីដែលកាន់តែពិសេសនោះគឺ វាមានការកម្សាន្តជាមួយប្រព័ន្ធឆ្លាតវៃ ដែលភ្ជាប់ជាមួយអ៊ីនធើណិតបានដូចជា កម្មវិធីចម្រៀង Apple Music ឬ វីដេអូ Youtube ភ្ជាប់ជាមួយប្រព័ន្ធផ្កាយរណប ភ្ជាប់ការប្រើកុំព្យូទ័រ និងមានភ្ជាប់ជាទូរទស្សន៍។

រថយន្ត Mercedes AMG G63 2019 វាមានម៉ាស៊ីនទំហំ ៤ លីត្រ ប្រភេទ bi-Turbo ស៊ីឡាំង ៨ ប្រភេទ V ដែលអាចបង្កើនអានុភាពបានដល់ ៤២០ សេះបង្កើនល្បឿនពី ០ ទៅ ១០០ គ.ម/ម៉ោង ប្រើពេល ៤,៥ វិនាទីតែប៉ុណ្ណោះ ហើយអាចរត់បានរហូតដល់ទៅល្បឿន ៣០២ គ.ម/ម៉ោង៕

Related posts

Leave a Comment