ចំថ្ងៃកាន់បិណ្ឌ៤ ទេព បូព្រឹក្ស និង ដេវិត ស្លៀកមួយឈុតនេះ ទៅវត្ត សមអើយសម ថែមទំាងដាក់មួយឃ្លា ដ៏មានន័យទៀត គឺ…

នាថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺជា ថ្ងៃកាន់បិណ្ឌ៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា។

ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០ នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០។

ក្នុងថ្ងៃនេះដែរ គេបានឃើញ តារាចម្រៀង ទេព បូព្រឹក្ស និង លោក ដេវិត បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ហើយនាំគ្នាទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ៤ នេះផងដែរ ប្រកបដោយទឹកមុខស្រស់ស្រាយ ជាខ្លាំង។

ទេព បូព្រឹក្ស បានភ្ជាប់សារដ៏មានន័យ និងគួរឲ្យចាប់អារម្មណ៍ មួយថា “ធ្វើបុណ្យឲ្យច្រើន ស្អាតជាតិមុខ ធ្វើមុខស្អាតជាតិនឹង ហេសហេសនិយាយលេងទេ

សូមបងប្អូនទូទាំងប្រទេស អនុមោទនា នូវកុសលផលបុណ្យ ផងចុះ ជួបតែសេចក្តីសុខ ចំរើន ជៀសផុតពីជំងឺ ទាំងឡាយ សូមឲ្យមារ បវាសជៀសឲ្យឆ្ងាយ សត្រូវទាំងឡាយ សូមឲ្យក្លាយជាមិត្ត ប្រាថ្នាអ្វី បានសំរេចដូចបំណង សេចក្តីល្អ នឹងនាំឲ្យយើងជួបតែភាពជោគជ័យ”។

ទេព បូព្រឹក្ស បន្ថែមថា “ខ្ញុំថ្ងៃនេះបាន ៣ វត្តហើយ ចុះបងប្អូនវិញចាស”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment