លេចមុខសុទ្ធតែ តារាល្បីៗ ចូលរួម ក្នុងពិធីភ្ជាប់ពាក្យ តារាបង្ហាញម៉ូត សុផា លីនដា នៅព្រឹកនេះ មើលទៅម្នាក់ៗ ស្រស់ស្អាត ដល់ហើយ (មានវីដេអូ)

នាព្រឹក ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២០ នេះ ចំថ្ងៃកាន់បិណ្ឌ ៤ គេប្រទះឃើញ តារាបង្ហាញម៉ូត និងជាសម្តែង ល្បីឈ្មោះ កញ្ញា សុផា លីនដា បានសម្រេចចិត្ត ចូលរោងភ្ជាប់ពាក្យផ្លូវការហើយ ជាមួយបុរសសង្ហាម្នាក់ មើលទៅអ្នកទំាងពីរ ពិតជាសមគ្នាខ្លាំងណាស់ រហូតដល់ថ្នាក់ធ្វើឲ្យហ្វេនៗ សរសើរគ្រប់គ្នា ព្រមទំាងបានបង្ហោះសារជូនពរឲ្យអ្នកទំាងពីរជួបប្រទះតែសុភង្គលជារៀងរហូតទៀតផង។

ក្នុងឱកាសដ៏ពិសេសនេះ គេឃើញវត្តមាន ភ្ញៀវកិត្តិយស ទំាងសងខាង បានមកចូលរួម ផងដែរ ពិសេសក៏មានវត្តមាន តារាល្បីៗជាច្រើនដួង លេចមុខក្នុងកម្មវិធីនេះ ប្រកបដោយក្តីសប្បាយរីករាយ និងស្និតស្នាលជាខ្លាំង ហាក់បីដូចជាក្រុមគ្រួសារតែមួយអ៊ីចឹង។

តារាល្បីៗទំាងនោះ មានដូចជា អ្នកនាង កាតុ, លោក ប៉ែន ចំរុង, តារាសម្តែង នី មុន្នីនាថ, រាជនីក្រមា មាន សុនីតា, តារាចម្រៀង ផន ស្រីខួច ព្រមទំាងនៅមានតារាជាច្រើនរូបទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាទិដ្ឋភាពទូទៅ នៃពិធីភ្ជាប់ពាក្យ តារាបង្ហាញម៉ូត និងសម្តែង កញ្ញា សុផា លីនដា ខាងក្រោមនេះ ទំាងអស់គ្នា ៖

Related posts

Leave a Comment