តារាចម្រៀងអ្នកនាងសួស វីហ្សា ស្ងាត់ៗបង្ហោះសារមួយថា «សម័យ​នេះ​មិនបាច់​ពិបាក​ទៅ​តបត​ជាមួយ​មនុស្ស​អាក្រក់​ទេ» ព្រោះថា

ភ្នំពេញ ៖ មហាជនពុកម៉ែបងប្អូនដែល​តាម​ដាន​ព័ត៌មាន​សិល្បៈ​ច្បាស់​ជា​បាន​ទទួល​ជ្រាប​រួច​មក​ហើយ​ថា តារា​ចម្រៀង​សួស វីហ្សា កំពុង​តែ​សាង​សុភមង្គល​យ៉ាង​មានក្ដីសុខ​ជាមួយ​គ្រួសារ​ដ៏​តូច​របស់​ខ្លួន ហើយ​ពេលនេះ ក៏​កំពុងត្រៀម​ទទួល​សមាជិក​ថ្មី​ផងដែរ។ដោយឡែក ជា​ការ​ចែករំលែក និង​អប់រំ​ផ្លូវ​ចិត្ត​ទៅ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន ដើម្បី​ឲ្យ​ទទួល​បាន​នូវ សុភមង្គល​ ការ​មាន​សេចក្ដីសុខ ដែរ​នោះ តារា​ចម្រៀង សួស វីហ្សា បាន​លើក​ទឹកចិត្តឲ្យ ប្រឹង​ធ្វើ​បុណ្យ​ឲ្យ​ច្រើន​ គិត​ល្អ​ធ្វើ​ល្អ កុំ​ប៉ះពាល់​គេ កុំ​ច្រណែន​គេ ​មិនបាច់​ពិបាក​ទៅ​តបត​ជាមួយ​មនុស្ស​អាក្រក់​ទេ អ្នកណា​មាន​ក្តី​សុខ​ជាង​គឺ​អ្នកនោះ​ឈ្នះ​​ហើយ។ក្នុងនោះដែរ សួស វីហ្សា បាន​បញ្ជាក់​ដូច្នេះ​ថា ៖

«កើត​មក​ជា​មនុស្ស ខ្ញុំ​ជឿ​ថា​ម្នាក់ៗ​ឆ្លងកាត់​រឿងរ៉ាវ​ច្រើន​ណាស់​ទាំង​ល្អ​ ទាំង​អាក្រក់​ខុសៗ​គ្នា​ទម្រាំ​តែ​បាន​មកដល់​សព្វថ្ងៃនេះ ពួក​ខ្ញុំ​ទាំងពីរ​ក៏​ដូចគ្នា​ទម្រាំ​មកដល់ពេលនេះ​តស៊ូ​ណាស់​ ទើប​អាច​មក​ឈរ​នៅ​ចំណុច​នេះ ដូច្នេះ​​យើង​មានជីវិត យើង​គួរ​ប្រើ​ពេលវេលា​អោយ​មាន​តម្លៃ ច្នៃ​រឿង​អាក្រក់​អោយ​ក្លាយ​ជា​ល្អ បង្កើត​ភាព​រីករាយ​អោយ​គ្រួសារ​អោយ​បាន​ច្រើន​

ប្រឹង​ធ្វើ​បុណ្យ​អោយ​ច្រើន​ គិត​ល្អ​ធ្វើ​ល្អ កុំ​ប៉ះពាល់​គេ កុំ​ច្រណែន​គេ គេ​សុខ​បែប​គេ យើង​សុខ​បែប​យើង»។យ៉ាងណាមិញ តារា​ចម្រៀង ​មាន​ដើម​កំណើត​នៅ​ខេត្ត​ស្វាយរៀង​រូប​នេះ​ បាន​បន្ត​ទៀត​ថា «អ្វី​ ដែល​ចាំបាច់​ត្រូវ​ធ្វើ​ ត្រូវ​ប្រឹង​ធ្វើ​មិច​អោយ​គ្រួសារ​​យើង​មាន​សុភមង្គល​ទៅ​គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​ជីវិត​នេះ ​សម័យ​នេះ​មិនបាច់​ពិបាក​ទៅ​តបត​ជាមួយ​មនុស្ស​អាក្រក់​ទេ អ្នកណា​មាន​ក្តី​សុខ​ជាង​គឺ​អ្នកនោះ​ឈ្នះ​​ហើយ»៕ប្រភព៖តារា

Related posts

Leave a Comment