ភ្ញាក់ផ្អើល! ថៅកែតែគុជ An Cha មួយទាំងមូល ថែមទាំងមានសាខារហូតដល់៧កន្លែងទៀត បែរជារៀបការយ៉ាងសាមញ្ញ កំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង

ភ្នំពេញ៖ មហាជនមួយចំនួនប្រហែលជាបានស្គាល់ និង ដឹងហើយថា An Cha Taiwan Milk Tea ជាហាងតែគុជដែលបង្កើតយីហោឡើងដោយស្នាដៃកូនខ្មែរពិតៗ ដែលមានបុរសសង្ហារលោក សុខ ចំរើន និងអ្នកស្រី ដូ វីវី ជាម្ចាស់អាជីវកម្ម ហើយការបង្កើតឡើងនេះ គឺបានឆ្លងកាត់ការសិក្សាស្រាវជ្រាវអំពីរសជាតិរបស់វា ព្រមទាំងរូបមន្តផ្សំពីធម្មជាតិពិសេសៗពីតៃវ៉ាន់ផងដែរ។ដោយឡែក យីហោមួយនេះ (An Cha Taiwan Milk Tea) បង្កើតឡើងមិនបានយូរប៉ុន្មានផង គឺពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន

ជាពិសេសមិត្ដៗយុវវ័យ ដែលត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះ យីហោមួយនេះ បានពង្រីកសាខារបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ រហូតទៅដល់ ៧សាខាឯណោះ។ជាក់ស្តែង បន្ទាប់ពីសហគ្រិនទាំងពីររូបនេះ ទទួលបានភាពជោគជ័យយ៉ាងខ្លាំងចំពោះជំនួញរបស់ខ្លួនមក ស្រាប់តែកាលពីម្សិលមិញនេះ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ លោក សុខ ចំរើន និងអ្នកស្រី ដូ វីវី

បានសម្រេចចិត្ដរៀបចំពិធីមង្គលការមួយយ៉ាងសាមញ្ញជាទីបំផុត នៅឯគេហដ្ឋានរបស់លោក ដោយគ្រាន់តែសែនផ្ទឹមតែប៉ុណ្ណោះ។យ៉ាងណាមិញ ក្នុងនោះដែរ បុរសសង្ហារ សុខ ចំរើន ក៏បានបង្ហោះសារដ៏មានអត្ថន័យមួយឃ្លាថា៖ «រៀបការធំរឺតូចវាមិនសំខាន់ឡើយ សំខាន់ពួកយើងមានសុភមង្គលគឺគ្រប់គ្រាន់ហើយ»។ គួរបញ្ជាក់ផងដែថា ម្ចាស់គណនី ហ្វេសប៊ុកមួយឈ្មោះ Deth Vannak ក៏បានភ្ជាប់សារឲ្យដឹងថា៖”ថៅកែ An Cha មួយទាំងមូលរៀបការយ៉ាងសាមញ្ញ យុវវ័យដែលមានបំណងចង់ក្លាយខ្លួនជាសហគ្រិនជោគជ័យ គួរមើលគំរូនេះ អបអរសាទរសម្លាញ់ I-Xing Xing”៕ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment