ទីបំផុត បទដំបូង របស់ ព្រាប​ សុវត្ថិ “ខែភ្ជុំជ្រូកយំពេញទ្រុង” ចេញផ្លូវការហើយ ពីរោះណាស់ ហើយធ្វើឲ្យហ្វេនៗ ដល់ថ្នាក់ លាន់មាត់ថា…(មានវីដេអូ)

ប្រិយមិត្តជាច្រើន ពិតជាបានជ្រាប ហើយមើលទៅ កាលពី ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំពិធីទទួលស្វាគមន៍ វត្តមាន កំពូលតារាចម្រៀងព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង Galaxy Navatra យ៉ាងសម្រិតសម្រាំងបំផុត ដល់ថ្នាក់ធ្វើឲ្យ លោក ព្រាប សុវត្ថិ បង្ហាញក្តីរំភើប រីករាយ ជាខ្លាំង និងហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងតែមិននឹកស្មានដល់។

កម្មវិធីនេះ បានប្រព្រឹត្តទៅ ចាប់ពីវេលាម៉ោង ៥:៣០ នាទីល្ងាច ដែលរៀបចំធ្វើឡើងនៅឯ សណ្ឋាគារហ្គាឌិនសុីធី (Gardent City Hotel) ជិតវិមានឈ្នះៗ ទល់មុខ ស្ថានីយ៍ទូរទស្សន៍ PNN ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងតារាល្បីៗជាច្រើនដួង មានវត្តមានក្នុងកម្មវិធីដ៏ពិសេសនេះផងដែរ អមជាមួយការតុបតែងខ្លួន យ៉ាងស្រស់ស្អាត គួរឲ្យគយគន់។

នៅទីបំផុត បទដំបូង របស់ លោក ព្រាប សុវត្ថិ ដែលច្រៀងនៅផលិតកម្ម Galaxy Navatra បានចេញផ្លូវការនៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២០ ក្រោមចំណងជើងថា “ខែភ្ជុំជ្រូកយំពេញទ្រុង” ដែលជាការ និពន្ធ Melody និងទំនុកច្រៀងដោយ យឹម តាស្រង់
និង និពន្ធបទភ្លេង ដោយ Grimes។

មួយបទនេះ មិនត្រឹមតែពីរោះប៉ុណ្ណោះ ថែមទំាងអមដោយទេសភាព ស្រុកស្រែ ស្រស់ស្អាត គួរឲ្យទាក់ទាញជាខ្លាំង។ ម្យ៉ាងវិញទៀត គ្រាន់តែឮភ្លេងក៏ចង់រាំតាមដែរ។

ក្រោយស្តាប់ចប់ ហ្វេនៗ នាំគ្នាសរសើរថា ៖ នៅទីបំផុត បង អាយដល ក៏បានបំពេរអារម្មណ៍បងប្អូន សារជាថ្មី, ពូស្នាយមកដល់ហើយ, សំឡេងគាត់នៅដដែល បញ្ជាក់ថាគាត់នៅតែខ្លាំង, ចាំយូរហើយ idol ពីរោះមែន។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ក្រោយស្តាប់ការបកស្រាយ របស់កំពូលតារាចម្រៀងរូបនេះ។ តោះកុំឲ្យខាតពេលសូមស្តាប់ទំាងអស់គ្នា ៖

Related posts

Leave a Comment