រំភើបចិត្តជំនួស! ស្ងាត់ៗ អ្នកនាង ស៊ឹម សូលិកា ស្វាមី និងកូនស្រី ទៅសួរសុខទុក្ខ ភរិយា លោក ប៉ែន ចំរុង ទើបសម្រាល ដល់មន្ទីរពេទ្យ ហើយភ្ជាប់សារដ៏មានន័យ មួយឃ្លា ថា…

នាថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២០ ម្សិលមិញនេះ ខាងហ្វេសប៊ុកផេក មួយឈ្មោះ “Orienda Polyclinic and Maternity – មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា” បានប្រាប់ដំណឹងល្អមួយ គឺ ភរិយា លោក ប៉ែន ចំរុង បានសម្រាលកូនស្រី ដោយជោគជ័យហើយ ដោយម្តាយ និងកូន មានសុខភាពល្អខ្លាំងណាស់។

ហ្វេសប៊ុកដដែល បានបញ្ជាក់បន្ថែមថា “អូន Bell បានចេញមកស្វាគមន៍ ប៉ា និងម៉ាក់ ហើយ! ដោយមានការតាមដាន និងយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់ក្រុមគ្រូពេទ្យ គិលានុប្បដ្ឋាក ឆ្មប នៃ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា បានធ្វើឲ្យភរិយាលោក ប៉ែន ចំរុង សម្រាលដោយជោគជ័យ និងឆាប់រហ័ស។

ចូលរួមត្រេកអរបងប្រុសបងស្រី និងក្រុមគ្រួសារ សូមជូនពរបងទទួលបាននូវសុខភាពល្អទាំងម្តាយ​​​ និងកូន ។ សូមអរគុណសម្រាប់ការផ្តល់ទំនុកចិត្តមកលើ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា យើងខ្ញុំ​។”។

ក្រោយឃើញមុខកូនស្រីភ្លាម លោក ប៉ែន ចំរុង បង្ហោះរូបភាព ភ្លែត ហើយបង្ហាញអារម្មណ៍ ក្នុងចិត្តថា “ប៉ា ម៉ាក់ពិតរំភើបសប្បាយរីករាយណាស់ ដូចហោះឡើងលើមេឃ ចឹង ដែលកូនស្រីកើតមកមានគ្រប់លក្ខណះ មានសុខភាពល្អ ហើយមិនធ្វើម៉ាក់ពិបាកយូរ ថ្ងៃសុក្រទី ៤ ខែកញ្ញា ឆ្នាំ២០២០ P&M Bell អរគុណបងប្អូនពូមីងអ៊ុំដែលបានជូនពរអូនBELLកន្លងមក”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែកញ្ញា​ ឆ្នាំ ២០២​០ អ្នកនាង សុឹម សូលិកា និងក្រុមគ្រួសារ​ បានទៅសួរសុខទុក្ខ ភរិយា លោក ប៉ែន ចំរុង ព្រមទំាងភ្ជាប់សារដ៏មានន័យប៉ុន្មានម៉ាត់ថា ៖

“គ្រួសាររីករាយ មកស្វាគមន៍ កូនប៊ែល ប៉ែន ចំរុង ហ៊ុន ម៉ាណេ សូមចូលរួមអបអរសាទរ ប្អូនទាំងពីរ ដែលទទួលបានសមាជិកថ្មី កូនមាស កូនពេជ្រ មានលាភមានជ័យ និងសូមជូនពរ គ្រួសារប្អូនជួបតែសេចក្ដីសុខ សុភមង្គល សំណាងល្អ ជោគជ័យគ្រប់ភារកិច្ច មានទ្រព្យសម្បត្តិមិនខ្វះ”៕

Related posts

Leave a Comment