ផ្ទុះកក្រើក កន្លែង ជី​កកាយដី ដោយដៃផ្ទាល់ ចេញជាចម្លាក់ ជាស្នាដៃកូនខ្មែរ ពេក, ពេលនេះ លោកជំទាវ ឧកញ៉ា បណ្ឌិត សៀង ចាន់ហេង បានទៅដល់ហើយ ដល់ថ្នាក់ភ្ញាក់ផ្អើល ហើយ ពោលពាក្យ ប៉ុន្មានម៉ាត់ថា…(មានវីដេអូ)

កាលពីថ្ងៃទី ០២ ខែកញ្ញា​ ឆ្នាំ ២០២០ កន្លងផុតទៅ ថ្មីៗនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “មន្ទីរទេសចរណ៍ខេត្តសៀមរាប Siem Reap Provincial Tourism Department” បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីស្នាដៃកូនខ្មែរ ជីកកាយដីដោយផ្ទាល់ដៃ ឆ្លាក់ចេញជា បន្ទប់គេង មានគ្រែ មានតុកៅអី រហូតដល់ថ្នាក់ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ មហាជនជាតិ និងអន្តរជាតិ ដោយសម្តែងការពេញចិត្ត គាំទ្រ និងសរសើរនូវសមិទ្ឋផលទាំងនេះ ថា ពិតជាស្អាត រស់រវើកដូចរូបពិតៗ។

ហ្វេសប៊ុកដដែលបានបញ្ជាក់បន្ថែមទៀតថា ៖ “ចម្លា​ក់ជា​បន្ទ​ប់គេ​ង មានគ្រែ មានតុកៅ​អី ដោ​យការជី​កដី នៅព្រៃ​សហគម​ន៍គោក​តើង ក្នុ​ងស្រុ​កសូទ្រនិ​គម កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​ជា​ខ្លាំង ពីសំណាក់​ប្រជាពលរដ្ឋ ដែលរ​ស់នៅ​ភូ​មិក្បែរ​ៗ​នោះ

ចម្លាក់​ដី ដោយ​សារការ​ជីកទៅក្នុង​ដី ដែល​រំលេ​ចដោយការសូន្យ​រូប និងឆ្លា​ក់រូប ជាបន្ទប់គេង មាន​គ្រែ មា​នតុកៅអី ប្រៀ​បដូចជាគេហដ្ឋានត្រកូល​អភិជនណាម្នាក់ និ​ងមានរូប​ភាពផ្កា​ភ្ញីលើជ​ញ្ជាំ​ង ស្ថិតនៅ ក្នុង​ភូមិគោ​កតើ​ង ឃុំចា​ន់ស ស្រុ​កសូទ្រ​និគម ខេត្តសៀមរាប ដែ​លកសាងឡើងដោយ យុវ​ជនពីរនាក់ ជា​បងប្អូននឹងគ្នា រស់នៅ ភូមិ​រការកំបុត ឃុំត្រពាំ​ងធំ ស្រុកប្រាសាទ​បាគង កំពុ​ងទទួលការចាប់អារម្មណ៍ ជាខ្លាំង​ពីប្រជាពលរដ្ឋក្មេង​ចាស់​ប្រុ​សស្រី ដែ​លរ​ស់នៅភូមិ​ក្បែរ​ៗ ហើយ​បាននាំគ្នាទៅលេង និង​ថតយករូបភាពមកផុស​តាមបណ្តាញ​សង្គមយ៉ាងសប្បា​យរីករាយ ។

បើតាម​ប្រ​សា​សន៍ របស់លោក ពាញ ស៊ីថា ជា​អ្នករច​នា និងដឹក​នាំកែ​ច្នៃរូប បាន​ឲ្យដឹង​ថា តា​មពិតលោកពុំ​មែន ជា​វិចិត្រ​ករ និងធ្លាប់សិក្សាពីផ្នែកចម្លាក់​អីទេ ប៉ុន្តែ​ការច្នៃប្រឌិត និងឆ្លាក់រូបភាពទាំងនេះ គឺចេះ​តពីការសង្កេតពីគ្នា ទៅវិញ​ទៅមក បូករួមជា​មួយការច្នៃប្រឌិត បង្កើត​គំនិតថ្មីៗ បន្ថែ​មខ្លួនឯ​ងផង ទើ​បលេចចេញជា​សមិទ្ឋផលរូបភាពនេះ​ឡើ​ង ហើយ បច្ចេកទេ​សនៃកា​រកែច្នៃនេះ គឺកើត​ឡើងពី​កម្លាំង​មនុស្សសុទ្ឋសា​ធ ដោ​យប្រើឧបករណ៍ សាមញ្ញៗ សម្រាប់ជី​កកាយដី ដោយផ្ទាល់ដៃ នៃ​ក​ម្លាំងព​លកម្មចំនួន៩នាក់។

ក្នុង​មួយ​ថ្ងៃទទួលបាន ការឧបត្ថម្ភ ជាប្រចាំចំនួន ២៥.០០០រៀល ដោយ​ចែកចេញជា​ពីរក្រុ​ម ក្នុងនោះអ្នកខ្លះធ្វើការជាមួយយូរហើ​យ គាត់អាចជួយលើកិច្ចការចិ​តក្បា​ច់ អាចជំនួសដៃជើង មេក្រុមម្តងម្កា​លបា​ន តែទំរាំនឹងគាត់ចេះ អាច​ធ្វើ​បាន ត្រូវប្រើ​ពេលពន្យ​ល់ប្រាប់រា​ប់ខែទើ​បគាត់ចេះ​ធ្វើបាន ហើយកា​រធ្វើនេះ គឺពុំបា​នប្រើប្រាស់គ្រឿងម៉ាស៊ី​ន ឬឧបករណ៍ទំនើ​បអ្វីឡើយ ប៉ុន្តែចម្លាក់ទាំ​ងអស់នេះ មិនធន់នឹងការប៉ះទឹកឡើយ ។

លោក ពាញ ស៊ីថា បានបញ្ជា​ក់ទៀតថា ដំបូង​ឡើយការរច​នា និងកែច្នៃរូ​បភាព ទាំង​នេះឡើង គឺដើ​ម្បីអាជីវ​កម្មក្នុងប្រព័ន្ឋ​យូធ្យូប ដែលធ្វើ​បានពីរបី​ឆ្នាំមក​ហើយ ប៉ុន្តែ​ក្រោយ​ពីស្នាដៃ​នេះបា​នផ្សព្វផ្សាយទៅ​ក្រៅ ក៏ត្រូវបា​នមជ្ឈដ្ឋានម​ហាជនជាតិ និ​ងអន្តរជាតិ​សម្តែងពេ​ញចិត្ត គាំទ្រ និងសរសើ​រនូវសមិទ្ឋផល​ទាំងនេះ​ថាពិតជាស្អាត​ រស់រវើកដូច​រូបពិតៗ ដែ​លគួរឱ្យចាប់អា​រម្មណ៍ ប៉ុ​ន្តែគួរឱ្យស្តាយ ដោ​យសារតែ​លោក​សុំដីគេបណ្តោះ​អាស​ន្នសម្រាប់រចនារូប​ភាពផ្សេង​ៗដើម្បីថ​ត និងចងក្រ​ងជាឯក​សារបញ្ជូលទៅក្នុងក​ម្មវិធីយូធ្យូប ក្រោ​យពេលថត និង​រៀបចំកាត់តរួចត្រូវ​លុបដីឱ្យស្អា​តទុកជូនម្ចាស់ដើ​មវិញ ហេតុនេះមិន​ច្បាស់ថាតើរូបភា​ពដែលបានរ​ចនាហើយ​អាចរក្សាទុក​ឱ្យបងប្អូនអ្នកទេ​សចរជា​តិ និងអន្តរជា​តិបានមើ​លយូរតទៅ​ទៀតឬយ៉ាង​ណានោះ​ទេ អ្វីដែលពួ​កខ្ញុំអាចធ្វើបាន​គឺ អភិវ​ឌ្ឍ កែច្នៃ បង្កើតរបកគំ​ហើញថ្មី និងការពង្រីក​អាជីវកម្មឱ្យកាន់តែរីក​ចម្រើន និងល្អ​ជាងមុន។

បើតាមការបញ្ជាក់របស់​លោក តាន់ ម៉ូលី ដែល​ជាអ្នករចនារូបភាព​ដែរនោះ បាន​អះអា​ងថា យើង​ទាំងពីរ​នាក់ធ្លាប់ធ្វើកិ​ច្ចការរបៀ​បនេះពី​របីឆ្នាំរួចមក​ហើយ គ្រាន់តែ​ផ្លាស់ប្តូរទីតាំង​ពីស្រុកឬពី​ឃុំមួយទៅឃុំមួយ​ផ្សេងទៀត អាស្រ័យទៅ​លើស្ថានភាពដីដែ​លអំណោយផលសម្រាប់​ការរចនារូបភា​ពឡើង មានរូបភា​ពជាផ្ទះសត្វ ផ្ទះមនុស្សនៅលើ​ដី ផ្ទះនៅ​ក្រោមដី ជា​ដើម ព្រោះ​ការកែច្នៃរូបភាពនេះវាខុ​សគេ ត្រូវការដី​ប្រភេទដីឥដ្ឋ មិន​មានល្បាយ​ខ្សាច់ឬថ្មទើប​អាចរចនាឆ្លាក់ចេ​ញជារូបភាព​បានរស់រវើ​ក និងជាប់​បានយូរ ហើយ​ក្នុងមួយរណ្តៅៗ គឺត្រូ​វចំណាយ​ពេលពីមួយ​ខែ ទៅ២ខែ ទើប​អាចរួចរាល់ និ​ងត្រូវការកម្លាំងពលកម្មពី៤ទៅ៩​នាក់ ដើម្បីជីកឆ្វៀ​លដីឱ្យចេញជា​ទ្រង់ទ្រាយទៅ​តាមគម្រោងផែ​នការខុសៗ​គ្នា ហើយរូប​ភាពទាំងអស់មា​នច្រើនទំរង់ រូបខ្លះរចនា​ឡើងតាមទំរ​ង់ចម្លាក់​សិល្បៈបរទេ​សខ្លះ ទំរង់​បែបចម្លាក់សិល្បៈខ្មែរ​ខ្លះ មានបុរា​ណមាន​សម័​យ ទៅតា​មការរិះគិ​តច​ង់បានធ្វើ​យ៉ាងណា​សំដៅទាក់ទា​ញអ្នក​ចូលមើល​ប្រព័ន្ឋយូ​ធ្យូបឱ្យបាន​ច្រើន។

លោក តាន់ ម៉ូលី បានបញ្ជាក់​ទៀតថា មហា​ជនទាំងគ្រហស្ថ និងព្រះ​សង្ឃ ដែលស្រឡាញ់វិ​ស័យសិល្បៈ ដែល​បានមកទស្ស​នានៅទីនេះ ក៏បានសម្ដែងការសោកស្តាយ​ ចំពោះស្នាដៃដែលខិតខំបង្កើតឡើង នៅ​ពេលដែល​ពួកគាត់ដឹ​ងថា កសា​ងរចនាបា​នរូបភាព​ដ៏រស់រវើក ត្រូវបានធ្វើកា​រលុបទៅវិញ ដោយពួកគាត់​សំណូម​ពរគួរតែ​ទុកសម្រាប់ជួយ​វិស័យទេសចរណ៍ ក្នុងស្រុកនេះ ព្រោះ​ថា ទី​តាំងនេះ​នៅមិ​នឆ្ងាយពី​គ្នា នៃស​ហគមន៍ទេសចរណ៍ព្រៃ​កោងកាង ទឹក​សាប ដែ​លកំពុងទ​ទួលបានការ​គាំទ្រពី​ប្រជាពលរដ្ឋទូទៅ ។

ពាក់ព័ន្ធនឹងចម្លាក់ដី​នេះដែរ ​លោក ធៀង ណារិទ្ឋ សមាជិកក្រុមប្រឹក្សាឃុំចា​ន់ស បានសម្ដែ​ងនូវគាំទ្រចំពោះស​កម្មភា​ពរបស់យុវ​ជន​ទាំង​ពីរ ក្នុងកា​ររចនា និង​បង្កើតនូវរូ​បភាពសិល្បៈ​ប្លែកៗ នេះឡើង គឺពិ​តជាបង្ហាញពី​សមត្ថភាពស្នាដៃកូនខ្មែរ ចំពោះ​សិល្បៈចម្លាក់ កើតឡើ​ងដោយទេពកោស​ល្យច្នៃប្រឌិត និងក៏ជាការជួយដល់ប្រជាពលរដ្ឋ មួយចំនួ​នតូចក្នុងមូលដ្ឋាន ឱ្យមា​នការងារ​ធ្វើ ទទួលបានប្រាក់កម្រៃ ចៀសវាងការធ្វើចំ​ណាកស្រុក រកការងារធ្វើ

ដូច្នេះ​ក្នុងនាមសមាជិកក្រុមប្រឹក្សាឃុំ លោ​កស​ន្យាថា នឹង​ជួយសហ​ការ សម្រ​បសម្រួល បង្កការងា​យស្រួលដល់ក្រុមកា​រងារគាត់ ក៏ដូចជា អ្នក​ទេសចរ ដែលមកកាន់​ទីនេះ ដោយផ្តល់ក​ម្លាំង ប្រជាការពារ​ឱ្យជួយការងា​រសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ តាមគោលដៅនៅទីនេះ និងជួយរៀបចំណតរថយន្ត ចំណតម៉ូតូ ដើម្បីយកថវិកា ចែកជូនកម្លំាងការពារនៅទីនេះ។

ក្រោយដឹងដ៏អស្ចារ្យនេះ គេប្រទះឃើញ លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង បានទៅដល់កន្លែងមួយនេះហើយ ព្រមទំាងបានភ្ជាប់សារដ៏ភ្ញាក់ផ្អើលមួយថា “បងប្អូនកូនក្មួយអើយ ធ្លាប់ឃើញតែតាមហ្វេសប៊ុក អីឡូវបានមកដល់ហើយពិតជាអស្ចារ្យណាស់ ខ្មែរអាចធ្វើបាន”។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment