លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី បានចូលរួម ពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ ម្តាយ Love Riya នៅថ្ងៃនេះ ប្រកបដោយទឹកមុខក្រៀមក្រំយ៉ាងខ្លាំង ហើយភ្ជាប់សារ មួយឃ្លាថា…

មហាជន ក៏ដូជា អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ភាគច្រើន ច្បាស់ជា​បានជ្រាបរួចមកហើយមើលទៅ កាលពី ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០ ដែលទើប កន្លងផុតទៅ ប៉ុន្មានថ្ងៃនេះ អ្នកលក់ឡេដ៏ល្បីឈ្មោះ និងស្រស់ស្អាត ម្នាក់ គឺ អ្នកនាង Love Riya បានជួបទុក្ខធំ ដោយម្តាយបង្កើតរបស់ខ្លួន ទទួលមរណភាព បាត់ទៅហើយ ដោយសារជំងឺ ហើយក៏បាន ធ្វើឲ្យកូនៗទំាង៦នាក់ សម្តែងក្តីសោកសៅជាពន់ពេក ស្ទើរមិនគួរឲ្យជឿ។

Love Riya និងបងប្អូន របស់ខ្លួនទំាងអស់ ពិតជាមានទឹកចិត្តប្រពៃ ខ្លាំងណាស់ បើទោះជាម្តាយ ចង់បានអ្វី ធ្វើអ្វី កូនៗ តែងតែធ្វើតាមបំណងរបស់ម្តាយទំាងអស់ ទៅតាមលទ្ធភាព ដែលពួកគេអាចធ្វើបាន។

មួយវិញទៀត អ្វីដែលរឹតតែខ្លោចចិត្តថែមទៀតនោះ ម្តាយ Love Riya មានជំងឺច្រើនមុខណាស់ មានដូចជា ជំងឺពុកឆ្អឹង ជំងឺទឹកនោមផ្អែម ព្រមទំាងជំងឺជាច្រើនមុខទៀត ហើយនៅ ពេលកូនៗ នាំម្តាយទៅងួតទឹកសំអាតខ្លួនម្តងៗ ម្តាយរូបនេះ តែងតែប្រាប់ថា គាត់ឈឺឆ្អឹងខ្លាំងណាស់។

ចំណែកនៅថ្ងៃទី ០៤ និងទី ០៥ ខែកញ្ញា ឆ្នាំ ២០២០ នេះ ពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ ម្តាយ Love Riya បានចាប់ផ្តើមហើយ ដែលកូនៗ បានរៀបចំធ្វើឡើងនៅ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងនោះ គេក៏បានឃើញ លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី បានក៏មកចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ ម្តាយ Love Riya ផងដែរ នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២០ នេះ ប្រកបដោយទឹកមុខក្រៀមក្រំយ៉ាងខ្លាំង។ លោកជំទាវឧកញ៉ា បានភ្ជាប់សារខ្លីមួយថា “ពិធីបុណ្យសពគំរប់៧ថ្ងៃម្តាយរបស់មិត្ត Love Riya សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង។”៕

Related posts

Leave a Comment