អុញនោះ! អត់ទ្រាំមិនបាន ស្រាប់តែ អាចារ្យធំ បង្ហោះសារក្តៅក្រហាយមួយឃ្លា ក្រោយផ្ទុះការរិះគន់បទចម្រៀងថ្មីរបស់…

មិនជារឿងមួយដែលពិបាកទទួលយកខ្លាំងណាស់តារាចម្រៀងស្រីវ័យក្មេងកញ្ញា ម៉ានីតា ដែលទើបតែចូលនៅក្នុងផលិតកម្មធំនិងល្បីនៅស្រុកខ្មែរគឺ ផលិតកម្ម សាន់ដេ ហើយបានចេញបទចម្រៀងថ្មីរបស់ខ្លួនមួយបទដែលមានចំណងជើងថា « ខ្ញុំស្រឡាញ់​ BTS ពេញបេះដូង » មិនបានប៉ុន្មានម៉ោងផងក៏ទទួលបានការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនផងដែរ ។

យ៉ាងណាមិញក្រោយឃើញបែបនេះស្រាប់តែលោក អាចារ្យធំ នគររាជ ក៏ទប់អារម្មណ៍មិនខឹងមិនបានដែរក៏បង្ហោះសារបែបនេះថា ៖ សិល្បករ​ខ្មែរ ចម្រៀងខ្មែរ តែ “ខ្ញុំស្រឡាញ់​ BTS ពេញបេះដូង” បងមិនហ៊ានច្រណែនប្អូនទេ ក្នុងនាមជាកោសិការសិល្បៈនៃជាតិសាសន៍ មួយដែរ​ បែរជាលូនទៅទ្រ​ ជ្រកក្រោមនាមត្រឹមជា​ហ្វេនសិល្បករមួយក្រុមរបស់បរទេស​ ទៅវិញ?

អាចប្រហែលខួរគិតទាល់ច្រក​ ឬអាចជាយុទ្ធវិធីរកទីផ្សារ​ ឬអាចជាគំនិតទុច្ចរិត​ គ្មានមនសិការក្នុងក្បាល​ ល។ល​ សូមពិចារណា​បន្ថែម! ឯណាតម្លៃនៃសិល្បៈរបស់ជាតិខ្លួន? ខ្ញុំធ្វេីមិនបានទេ​ អស្ចារ្យ​ពេកហេីយ​ ជាចុងក្រោយ​ “ខ្ញុំស្រឡាញ់​អ្វីដែលជាខ្មែរពេញបេះដូង”​ មិនឱនក្បាលលក់ឧត្តមគតិជាដាច់ខាត៕

Related posts

Leave a Comment