ញាក់សាច់ត្រឺតៗ! តារាចម្រៀង សួស វីហ្សា បានទិញរថយន្ត Lexus 570 KURU ២០២០ ពណ៍ខ្មៅក្រិប ដែលមានតម្លៃរហូតដល់ទៅ

តារាចម្រៀងស្រី កំពុងមានឈ្មោះបោះសម្លេង ហើយថែមទាំងមាន ប្រជាប្រិយភាពយ៉ាងខ្លាំង ប្រចាំផលិតកម្មរស្មីហង្សមាសនោះគឺ កញ្ញា សួស វីសា ដែលបានទាក់ទាញចិត្ដ ទស្សនិជនជាច្រើន អោយស្រលាញ់រូបនាង ដោយសមត្ថភាពសម្ដែង ព្រមទាំងសម្លេងដ៏ពិរោះរន្ដម ហើយពេលថ្មីៗនេះនាងក៏បាន បញ្ចេញបទចម្រៀងថ្មីៗ ថតស្ពតពាណិជ្ជកម្ម ចេញច្រៀងខនសឺតនៅតាមខេត្តជាដើម។

ដោយឡែក អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើល ចំពោះភាពជោគជ័យរបស់តារាស្រីរូបនេះ ស្រាប់តែមុននេះបន្ដិច ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផ្លូវការរបស់កញ្ញា សួស វីសា បានបង្ហោះទិដ្ឋភាពនៃរថយន្ដថ្មីរបស់ខ្លួន ដែលទើបតែទិញ ម៉ាក់ Lexus RX570 Kuro ស៊េរីឆ្នាំ2020 ដែលមានតម្លៃរហូតទៅដល់ 245,000ដុល្លារឯណោះ។ នេះបើតាមការបញ្ជាក់តម្លៃរបស់គេហទំព័រ លក់រថយន្ដមួយ នៅក្នុងប្រទេសកម្ពុជារបស់យើង កាលពីម្សិលមិញ។

ទន្ទឹមនឹងនេះដែរ កញ្ញា សួស វីសា ក៏បានភ្ជាប់សារមួយឃ្លាថា៖”មួយជីវិតនេះអ្វីដែលត្រូវធ្វេីគឺខ្ញុំបានលះបង់អស់ហេីយសំរាប់គ្រួសារមួយនេះ កាលពីមុនគ្រួសារយេីងធ្លាប់ក្រលំបាកឆ្អែតហេីយ ហេីយអារឿងគេមេីលងាយមេីលថោកក៏វាឆ្អែតដែរ តែយេីងមិនដែលតបតគេដោយវិធីអាក្រក់ទេ យេីងតែងរេីសយកវិធីឈ្នះពួកនោះវិញដោយការប្រឹងប្រែងរកសុី សាងកេរ្ត៍ឈ្មោះ សាងកត្តិយ័សអោយអ្នកទាំងនោះបានឃេីញ នឹងប្រឹងដោយសមត្ថភាពនឹងមិនបានបៀតបៀននឹងបំផ្លាញអ្នកណាទាំងអស់ផុសនេះគឺគ្រាន់តែចង់ប្រាប់ទៅអ្នកដែលចូលចិត្តតាំងខ្លួនអស្ចារ្យមួយចំនួនថាសូមកុំមេីលងាយមនុស្ស កុំមេីលងាយអ្នកក្រ ធ្វេីតែល្អៗទៅ ព្រោះរឿងវាសនាមនុស្សវាមេីលមិនឃេីញទេ ម្តងគេម្តងយេីងទេ Lexus 570kuro 2020”៕

Related posts

Leave a Comment