ទើបតែកើតមិនទាន់បានប៉ុន្មានផង តែកុំមើលមុខកូន ប៉ែន ចំរ៉ុង ឡើងឃ្យូត ច្រមុះស្រួចតាំងពីតូច

ភ្នំពេញ៖ កាលពីម្សិលមិញនេះតារាប្រុសលោកប៉ែន ចំរ៉ុង ទើបតែនឹងទទួលបានសមាជិកថ្មីកូនស្រីដ៏គួរឲ្យស្រលាញ់ ក្រោយបានរៀបការសាងក្តីសុខជាមួយនឹងភរិយាអស់ពេលប៉ុន្មានខែ ឆ្នាំមកនេះ ដោយភរិយាលោកបានសម្រាលដោយសុវត្តិភាពទាំងម្តាយ និងកូន។

ជាមួយគ្នានេះដែរ បើគិតមកដល់ថ្ងៃនេះទើបរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ តែគេបានចាប់អារម្មណ៍ថាកូនស្រីលោកមានមុខមាត់យ៉ាងគួរឲ្យក្នាញ់តាំងតែពីតូច ជាពិសេសនោះគឺច្រមុះធំឡើង ប្រាកដជាមិនបាច់អស់លុយកែកុនបន្ថែមនោះទេ ព្រោះឃើញថាស្រួចខ្លាំងតាំងតែពីប៉ុណ្ណឹងតែម្តង។

ក្រោយពីបានឃើញរូបភាពមួយសន្លឹកនេះ បានធ្វើឲ្យហ្វេនជាច្រើននាំគ្នាសរសើរ និងចាប់អារមញមណ៍លើមុខមាត់នាងតូចមួយនេះគ្រប់គ្នា ដែលទើបតែកើតសោះ ទម្រង់មុខស្រស់ស្អាតហើយចុះទម្រាំធំឡើងមិនដឹងជាស្អាតបែបនេះ។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះក៏មាន ហ្វេនជាច្រើននៅតែបន្តអបអរដល់លោក និងភរិយាផងដែរ៕

Related posts

Leave a Comment