អុញនោះ! ឆ្លៀតពេលមកថា Love Riya យកប្តីគេមានអីត្រូវ Love Riya ប្រលះឡើងហុយផ្សែង…(មានវិដេអូ)

ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយថាអ្នកនាង Love Riya គឺជាអ្នកលក់អនឡាញម្នាក់ដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ក្រោយពេលលែងលះជាមួយនិងអតិតប្តី ឃើញថា Love Riya កាន់តែងឡើងកូដពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសមុខជំនួញរបស់នាងកាន់តែជោគជ័យពីមួយកម្រិតទៅមួយកម្រិត ។

យ៉ាងណាមិញក្រោយពេលលែងលះប្តីរួចដាច់ស្រាច់ Love Riya ធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីនាងបានបង្ហាញមុខបុរសសង្ហារម្នាក់ដែលមានឈ្មោះថា សូនី ហើយបុរសម្នាក់នេះក៏ជាអ្នកចូលមកមើលថែនិងជួយស្អំបេះដូងឲ្យLove Riya ផងដែរ មិនត្រឹមតែប៉ុណ្ណោះទេឃើញថាអ្នកទាំងពីរពិតជាស្រឡាញ់គ្នាខ្លាំងណាស់ ។

យ៉ាងណាមិញក្រោយពេល Love Riya បង្ហាញមុខរបស់គូស្នេហ៍ក្រោយរួចឃើញថាមានមនុស្សមួយចំនួនបានសួរសំនួរចាក់មួយទៅនាងថា « តើពេលណាបានឈប់យកប្តីគេ » ដែលសំនួរមួយនេះបានធ្វើឲ្យLove Riya ក្តៅចិត្តយ៉ាងខ្លាំងបន្ទាប់នាងក៏បានឆ្លើយតបទៅកាន់ម្ចាស់សំនួរវិញឡើងចុកឈាមផងដែរ ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

Related posts

Leave a Comment