ស្មានតែសុខសាន្តហើយ ៖ គូស្នេហ៍ប្រែកាយបុរសចម្លែក ប្រពន្ធស្អាតដូចតារា ដល់ផ្លូវប្រេះឆាអតីតប្ដីតាមយាយី

ថៃ៖ ប្រិយមិត្តជាច្រើនប្រហែលជាបានដឹងហើយច្បាស់ហើយនៅរឿងរ៉ាវ ប្តីប្រពន្ធមួយគូរនេះបានបែកគ្នាកាលពីថ្មីៗកន្លងទៅនេះ ដោយ នាង Nong B កំពុងជួបវិបត្តិ បន្ទាប់ពីអតីតប្ដីមុខអាក្រក់ អាក្រក់ទាំងចិត្ត បានតាមយាយីរករឿង ដល់កន្លែងធ្វើការថ្មីរបស់នាង មិនឱ្យជីវិតនាងបានសុខ។ តាមសារព័ត៌មានថៃ ដែលទើបចុះផ្សាយនៅថ្ងៃនេះ បានឱ្យដឹងថាចំណងស្នេហ៍អតីតកាលដ៏ខ្មៅងងឹតរបស់នាង នៅតែតាមលងបន្លាចនាង រហូតនាងត្រូវប្ដូរលំនៅ ត្រូវប្ដូរការងារថ្មី ព្រោះតែអតីតប្ដីរបស់នាង មីមី តាមរករឿងមិនឈប់។យ៉ាងណាមិញ នាង Nong B បានបង្ហោះលើបណ្ដាញសង្គមថា នាងត្រូវអតីតប្ដីឈ្មោះ មីមី តាមរករឿងជាប់រហូត ដល់កន្លែងធ្វើការរបស់នាង បើទោះបីនាងសម្រេចចិត្តចាកចេញ ចែកផ្លូវគ្នា ដោយមិនយកទ្រព្យអ្វីក៏ដោយ។ នាងបានបញ្ជាក់ទៀតថា នឹងរើចេញពីផ្ទះបច្ចុប្បន្នទៅរកកន្លែងនៅថ្មី ហើយមិនអាចដាក់អាសយដ្ឋាននៅកន្លែងការងារទៀតទេ ព្រោះអតីតប្ដីរបស់នាងនឹងតាមរកនាងទៀត។ ជាក់ស្តែង រឿងរ៉ាវស្នេហារវាងបុរសមាត់ធំដោយសារជំងឺ និងនារីរូបស្រស់ម្នាក់នៅប្រទេសថៃ បានធ្វើឱ្យកក្រើកបណ្ដាញសង្គម។ ប៉ុន្តែបានត្រឹមរយៈពេលជាងមួយឆ្នាំប៉ុណ្ណោះ

ក៏ត្រូវដើរដល់ផ្លូវបែកវិញ ដោយសារនារីជាប្រពន្ធ ថាប្ដីចាប់ផ្ដើមចេះផឹកស្រា និងរករឿងឈ្លោះប្រកែក និយាយលែងស្ដាប់ហេតុផល រហូតគេដេញចេញពីបន្ទប់ជួល។ ដោយសារបែបនេះហើយ ទើបគ្រប់គ្នាចង់ដឹងថា តើអ្នកទាំង២ ជួបគ្នាដោយរបៀបណា កាលពីដំបូង។ដំណើររឿងដំបូង លោក Boonmee Khanthong ដែលមានអាយុ ៣៨ឆ្នាំ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានថា លោកមានជំងឺលើផ្ទៃមុខតាំងពីក្មេង ដែលធ្វើឱ្យមាត់រីកឡើង មិនព្រមស្រក ហើយក៏ក្លាយទៅជាសភាពដូចរាល់ថ្ងៃនេះ។ លោកបានធ្វើដំណើរមកមន្ទីរពេទ្យ Siriraj ក្នុងក្រុងបាងកក ដើម្បីព្យាបាលជាច្រើនលើកដើម្បីបានជាមុខស្អាតដូចគេ លោកបានព្យាយាមស្វែងរកការព្យាបាល រហូតដល់គ្រួសារអស់លទ្ធភាព ទើបសម្រេចចិត្តឈប់ព្យាបាលតទៅទៀត។ បុរសដ៏កម្សត់រូបនេះ រៀនបានត្រឹមថ្នាក់ទី៥ ប៉ុណ្ណោះ

ដែលធ្វើឱ្យលោកពិបាកក្នុងការរកការងារធ្វើ។ លើសពីនេះទៀត ជំងឺលើមាត់ ធ្វើឱ្យលោកមិនអាច គួរបញ្ជាក់ថា លោកមានមិត្តម្នាក់ឈ្មោះ Virat Saothong ដែលជាអ្នកម៉ៅការសាងសង់ ផ្ដល់ការងារឱ្យលោកនៅបាងកក។ ពេលទំនេរពីការងារ លោកបានធ្វើដំណើរទៅក្រុង Hat Yai ដើម្បីជួយប្អូនស្រីលក់បុកល្ហុង។ នៅពេលនោះហើយ ដែលលោកបានទាក់ភ្នែកជាមួយនារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ Phatsara Obnak ដែលជាភរិយាបច្ចុប្បន្នរបស់លោក ហើយទើបមានវ័យ ២៤ឆ្នាំតាមពិតទៅ នាង Phatsara Obnak ធ្លាប់មានប្ដីនិងមានកូនស្រីម្នាក់រួចទៅហើយ ប៉ុន្តែលែងលះគ្នាវិញ។ ដោយសារមើលឃើញពីសន្តានចិត្តដ៏ល្អរបស់លោក Virat Saothong ទើបនាងយល់ព្រមទទួលយកការស្រលាញ់ ហើយសម្រេចចិត្តរៀបការយ៉ាងសាមញ្ញក្នុងភូមិតូចមួយនៃខេត្តសុរិន ក្នុងខែយ៉ាងណាមិញ នារីជាប្រពន្ធ បានប្រាប់អ្នកយកព័ត៌មានថា នាងពិតជាស្រលាញ់ប្ដីថ្មីរបស់នាងខ្លាំង ព្រោះគេជាមនុស្សអាចមើលថែនាង និងកូនស្រី ហើយព្យាយាមធ្វើគ្រប់យ៉ាងដើម្បីគ្រួសារ ដោយមិនធ្វើឱ្យនាងពិបាកចិត្តឡើយ។ រឿងរ៉ាវមួយនេះ បានធ្វើឱ្យមនុស្សជាច្រើន យល់ព្រមទទួលស្គាល់ថា

នៅលើលោកនេះ ពិតជាមានស្នេហាស្មោះ ដែលមិនគិតរូបរាង មិនគិតទ្រព្យសម្បត្តិ តែអាចរស់នៅដោយឡែក កាលពីខែឧសភាកន្លងទៅ អ្នកទាំង២ ថែមទាំងបានគម្រប់ខួបអាពាហ៍ពិពាហ៍មួយឆ្នាំ ដោយចិត្តស្រលាញ់មិនប្រែប្រួល រួមសុខទុក្ខជាមួយគ្នារហូតមក។ ប៉ុន្តែរំលងបានប៉ុន្មានខែប៉ុណ្ណោះ ពោលគឺដើមចុងខែកញ្ញា ខាងស្រីក៏សម្រេចចិត្តចែកផ្លូវ ដោយប្រាប់ថា មីមី តែងរករឿង ចេះផឹកស្រា និងចូលចិត្តឈ្លោះប្រកែកទៀតផង។ ក្នុងពេលជាមួយគ្នានោះ នារីជាប្រពន្ធ ក៏បានទាក់ទងជាមួយបុរសថ្មីហើយដែរ ប៉ុន្តែមិនចង់បកស្រាយច្រើន ព្រោះគិតថារឿងចប់ទៅហើយ ។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment