ប្រពៃណាស់! ក្មេងម្នាក់នេះ មានជំ​ងឺច​ម្លែក ហើ​មជើងម្ខាង ឡើងធំ, អាណិតខ្លោចចិត្តពេក ពេលនេះ ថៅកែហាងពេជ្រ បានទៅជួបផ្ទាល់ ហើយធ្វើរឿងមួយនេះជូនហើយ…(មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា បានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាព ដែលលោកស្រី និង ស្វាមី បានទៅជួបក្មេងម្នាក់ អាយុ ៨ខែ កើតជំងឺចម្លែក ដោយហើមជើងម្ខាង មើលហើយ ធ្វើឲ្យគ្រប់គ្នា សែនអាណិតខ្លោចចិត្ត។ លោកស្រី ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា ៖

“ក្មេងម្នាក់ដែលមានជំងឺចម្លែកហើមជើង ខ្ញុំបានរកឃើញហើយ នៅខេត្តបាត់ដំបង គួរឲ្យអាណិតខ្លាំងណាស់ គ្នានៅតូចពេក មិនដឹងឈឺយ៉ាងណាលោកអើយ ខ្ញុំគ្មានអ្វីជួយក្រៅតែពីផ្ដល់ជាថវិកា បន្តិចបន្តួចទេ ហើយបើសិនជាបងប្អូន មានចិត្តមេត្តា ជួយគាត់បន្ត អាចខលទៅលេខគាត់ផ្ទាល់បាន 0967558796 ខេត្តបាត់ដំបង”។

ក្រោយឃើញបែបនេះ ធ្វើឲ្យមហាជនជាច្រើនសម្តែងក្តីអាណិតជាខ្លាំងហើយ comment ថា ៖ ខ្ញុំ​គាំទ្របងស្រី100%ហើយក៏អរគុណ ដល់បង ដែលបានជួយប្រជាជនខ្មែរ យើងដែលគាត់មានទុក្ខលំបាក ខ្ញុំអរគុណមែនទែន សូមអោយបងស្រី ជួបតែសេចក្ដីសុខគ្រប់ៗជាតិណាបង, នេះបានហៅថាចិត្តបុណ្យចែ ស្រលាញ់ចែ អស់ពីរបេះដូងចែ, លោកស្រីបានខិតខំធ្វើបុណ្យណាស់បានបុណ្យជាតិណាៗប្រទះនូវផលបុណ្យធំៗ, ឃើញអ៊ីចឹង អាណិតណាស់ចែ កូនគេ កូនយើង គ្មានពីណាចង់កើតជំងឺអ៊ីចឹងទេ។

ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលបង្ហាញពីក្តីអាណិតក្មេងម្នាក់នេះ និងការកោតសរសើរយ៉ាងខ្លាំង ចំពោះ ថៅកែហាងពេជ្រ រូបនេះ និងស្វាមី ដែលតែងតែជួយអ្នកដែលជួបទុក្ខលំបាកជាហូរហែ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment