ស្ងាត់ៗ ចាន់ សុបញ្ញា ចេញមួយបទទៀតបាត់ “សង្សារលាក់មុខ” ស្តាប់ចប់ ហ្វេនៗ នាំគ្នា ចូល comment ព្រាត ថា…(មានវីដេអូ)

អ្នកគំាទ្រ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ប្អូនប្រុសម្នាក់ឈ្មោះ ចាន់ សុបញ្ញា នោះ ដែលជា ម្ចាស់ជ័យលាភី សម្រាប់កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia រដូវកាលទី ១ កាលពីរាត្រី ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងផុតទៅ ដោយទទួលបានការបោះឆ្នោតច្រើនជាងគេពី សំណាក់ទស្សនិកជន ហើយក៏បានធ្វើឲ្យបញ្ញារំភើបចិត្តឡើងស្រក់ទឹកភ្នែក ព្រោះសម្រេចក្តីប្រាថ្នារបស់ខ្លួន។

ក្រោយមក ម្ចាស់ពានរង្វាន់រូបនេះ ពិតជាមិនធ្វើរឲ្យ អ្នកគាំទ្រ របស់ខ្លួនខកចិត្តឡើយ ដោយបទដំបូងរបស់ បញ្ញា ទទួលបានការគំាទ្រខ្លាំងសឹងតែមិនគួរឲ្យជឿ។

នៅមិនទាន់អស់ទេ នៅមុននះបន្តិច នាថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២០ ចំថ្ងៃកាន់បិណ្ឌ២​ គេឃើញខាង ផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ ឲ្យ​ បញ្ញា ក្រោមចំណងជើងថា “សង្សារលាក់មុខ” ដែលជាការ និពន្ធទំនុកច្រៀង ដោយ អ៊ីនុ, និពន្ធបទភ្លេង និងសម្រួលតន្រ្តី ដោយ សាន់ សុវណ្ណឌីន។

ក្រោយស្តាប់ចប់ភ្លាម ធ្វើឲ្យហ្វេនៗ នំាគ្នាចូល comment ភ្លែតថា ៖ ពីរោះណាស់ ​ប្រុសពៅ​, ទីបំផុតចេញមកហើយ idol, ពេញកំលោះហើយអាយដលសំឡេងឡើងប្លែក, ពីរោះណាស់idolតូច, សម្លេងពិតធ្ងន់ល្អមែន ប្អូនប្រុស សុំសរសើរដោយស្មោះ, ចូលចិត្ត។

ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ក្រោយស្តាប់ បញ្ញា បកស្រាយចម្រៀងមួយបទនេះ។ តោះដើម្បីកុំឲ្យខាតពេលយូរសូមស្តាប់ទំាងអស់គ្នា ៖

Related posts

Leave a Comment