ទិដ្ឋភាព ពិធីបុណ្យគម្រប់៧ថ្ងៃ ម្តាយ Love Riya នៅថ្ងៃនេះ មើលទៅ Riya បង្ហាញទឹកមុខដ៏ស្រពោន ឃើញហើយ ពិតជារំជួលចិត្តតាម…

អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជា​បានជ្រាបរួចមកហើយ កាលពី ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០ ដែលទើប កន្លងផុតទៅ ប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់ គឺ អ្នកនាង Love Riya បានជួបទុក្ខធំ ដោយម្តាយបង្កើតរបស់ខ្លួន ទទួលមរណភាពបាត់ទៅហើយ ដោយសារជំងឺ ហើយក៏បាន ធ្វើឲ្យកូនៗទំាង៦នាក់ សម្តែងក្តីសោកសៅជាពន់ពេក ស្ទើរមិនគួរឲ្យជឿ។

Love Riya និងបងប្អូនរបស់ខ្លួនទំាងអស់ ពិតជាមានទឹកចិត្តប្រពៃ ខ្លាំងណាស់ បើទោះជាម្តាយ ចង់បានអ្វី ធ្វើអ្វី កូនៗ តែងតែធ្វើតាមបំណងរបស់ម្តាយទំាងអស់ ទៅតាមលទ្ធភាព ដែលពួកគេអាចធ្វើបាន។

មួយវិញទៀត អ្វីដែលរឹតតែខ្លោចចិត្តថែមទៀតនោះ ម្តាយ Love Riya មានជំងឺច្រើនមុខណាស់ មានដូចជា ជំងឺពុកឆ្អឹង ជំងឺទឹកនោមផ្អែម ព្រមទំាងជំងឺជាច្រើនមុខទៀត ហើយនៅ ពេលកូនៗ នាំម្តាយទៅងួតទឹកសំអាតខ្លួនម្តងៗ ម្តាយរូបនេះ តែងតែប្រាប់ថា គាត់ឈឺឆ្អឹងខ្លាំងណាស់។

ចំណែកនៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២០ នេះ ត្រូវនឹងថ្ងៃ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ចាប់ពីវេលាម៉ោង ៣រសៀលនេះ តទៅ ពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ ម្តាយ Love Riya នឹងចាប់ផ្តើមហើយ ដែលកូនៗ បានរៀបចំធ្វើឡើងនៅ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

រីឯ នៅមុននេះបន្តិច Riya បានបង្ហោះរូបភាពមួយសន្លឹក ក្នុងទឹកមុខដ៏ស្រពោន នៅមុខរោងបុណ្យ ហាក់បង្ហាញប្រាប់ឲ្យគេដឹងថា រូបគាត់កំពុងនឹកស្រណោះម្តាយជាខ្លាំង គ្រប់គ្នាឃើញហើយដល់ថ្នាក់ រំជួលចិត្តតាម៕

Related posts

Leave a Comment