លោក ករុណា ពេជ្រ ទ្រាំលែងបានតទៅទៀតទម្លាយរឿងក្នុងចិត្តចេញមកក្រៅខ្ទេច

ភ្នំពេញ ៖ ជឿថាប្រិយមិត្តភាគច្រើនបានជ្រាបរួចមកហើយថា កាលពីពេលកន្លងមកតារាចម្រៀង ករុណា ពេជ្រ បានប្រកាសលក់ផ្ទះវីឡាដ៏ធំស្កឹមស្កៃរបស់ខ្លួនដើម្បីយកលុយមកព្យបាលឪពុកដែលកំពុងមានជំងឺប្រចាំកាយសម្រាកលើគ្រែ និង ត្រូវការការមើលថែពីក្រុមគ្រូពេទ្យ ហើយបើតាមការឱ្យដឹង ក្នុងមួយខែៗ តារាចម្រៀង ករុណា ពេជ្រ ត្រូវចំណាយខ្ទង់ពាន់ដុល្លារឯណោះទៅលើការព្យាបាលឪពុក ។ទុក្ខមួយមិនទាន់ផុត ស្រាប់តែថ្មីៗនេះ ករុណា ពេជ្រ បានទម្លាយទុក្ខថ្មីទៀត ដោយផ្ទះវីឡាដែលលោកបានប្រកាសលក់នោះ ទើបតែទទួលបានប្រាក់ ២១ ភាគរយប៉ុណ្ណោះ ។

ដោយត្រូវចំណាយលើគ្រប់ជំពូក ករុណា ពេជ្រ បានខ្ជាក់ទុក្ខសោកដែលខ្លួនកំពុងជួបប្រទះនៅលើគណនីហ្វេសប៊ុកដូច្នេះថា «រយៈពេល 9 ខែហើយ បានតែ 21% នៃតម្លៃផ្ទះទាំងអស់…ខ្ញុំពន្យារពេលយោគយល់បាន តែពេលខ្ញុំអាចរកវិធីដោះស្រាយបាន ប៉ុន្តែពេលនេះខ្ញុំយល់លែងបានហើយ ព្រោះខ្ញុំទ័ល វ័ណ្ឌកហើយ… រំលោះធនាគារផង ចំណាយមើលប៉ាមួយខែរាប់ពាន់ផង ហើយត្រូវសង់ផ្ទះថ្មីទៀត…» ។ករុណា ពេជ្រ ជាតារាចម្រៀងដែលមានជីវិតយ៉ាងហ៊ឺហារ រស់នៅផ្ទះវីឡាធំទូលាយ ជិះរថយន្តសុទ្ធតែម៉ាកទំនើបៗ ប៉ុន្ដែដើម្បីពាក្យថាតកញ្ញូ លោកព្យាយាមគ្រប់វិធីដើម្បីព្យាបាលឪពុក ទោះត្រូវចំណាយលុយអស់ច្រើនយ៉ាងណាក្ដី ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment