លង់ស្នេហ៍ហើយ! ពេលបានឃើញសម្រស់ដ៏ស្រស់ផូរផង របស់ សុខ ស្រីនាង ក្នុងឈុតបែបប្រពៃណីខ្មែរ ពិតជាស្រស់ស្អាតខ្លាំងណាស់

ភ្នំពេញ៖ មានបងប្អូនមិនតិចអ្នកទេ ទាំងស្រី ទាំងប្រុស ប្រាកដជាលួចមានចិត្ត សរសើរពីសម្រស់របស់តារាស្រី រាងតូចច្រឡឹង និងជាតារាស្រី ប្រចាំផលិតកម្មរស្មីហង្សមាស នោះ គឺ សុខ ស្រីនាង ដែលមានសម្រស់ស្រស់ស្អាត​ ផូរផង់ គួរឲ្យក្នាញ់ ពិសេសពេលបាន ស្រីនាង គ្រងនូវឈុត បែបប្រពៃណីខ្មែរ ទៀតគឺរឹតតែស្រស់ស្អាតឡើង។ ដោយឡែកនៅថ្ងៃនេះ តារាចម្រៀងស្រីស្រស់ស្អាតរូបនេះ បានបង្ហោះរូបភាពមួយសន្លឹក ធ្វើឲ្យមហាជនសរសើរមិនដាច់ពីមាត់ថាស្រស់ស្អាតខ្លាំងណាស់។

យ៉ាងណាមិញ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាស្រី សុខ ស្រីនាង បានបង្ហោះសារយ៉ាងខ្លីលើបណ្តាញសង្គមនាក្នុងថ្ងៃភ្ជុំបិណ្ឌ នេះថា “ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនៃបុណ្យភ្ជុំបិណ្ឌ សូមជូនពរបងប្អូនធ្វើដំណើរប្រកបដោយសុវត្ថិភាព និងជួបជុំគ្រួសារដោយក្តីរីករាយ “។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ រូបសម្រស់របស់តារាស្រីរូបនេះ ពេលស្លៀកសំលៀកបំពាក់បែបប្រពៃណីខ្មែរយើងទៅ មើលទៅពិតជាស្រស់ស្អាត និងសមសួន ជានារីខ្មែរមែនទែន ទឹកមុខស្រទន់ ទន់ភ្លន់ ញញឹមតិចៗ ធ្វើឲ្យបងប្អូនបានឃើញហើយ មិនសរសើរមិនពីរូបសម្រស់របស់នាង ថាស្អាត គួរឲ្យស្រលាញ់ណាស់៕

Related posts

Leave a Comment