ចូលរួមត្រេកអរផង! ភរិយាលោក ប៉ែន ចំរ៉ុង សម្រាលបានកូនស្រី ទទួលបានជោគជ័យ មានសុវត្ថិភាពទាំងម្តាយ និងកូន

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយថាលោក ប៉ែន ចំរ៉ុង គឺជាតារាសម្តែងជាពិធិករម្នាក់ដែលទទួលបានភាពល្បីល្បាញខ្លាំងនៅក្នុងវិស័យសិល្បះនាងពេលបច្ចុប្បន្ន ហើយលើសពីនេះទៅទៀតមិនថាតែវិស័យសិល្បះទេនៅមានមុខជំនួញរបស់លោកជាច្រើនទៀតក៏ទទួលបានជោគជ័យដូចគ្នាដែរ ។ អ្វីដែលកាន់តែរំភើបនោះ នៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក បានបង្ហោះសារយ៉ាងរំភើប មួយឃ្លា បន្ទាប់ពីបានឃើញមុខកូនស្រីថា ៖

ប៉ា ម៉ាក់ពិតរំភើបសប្បាយរីករាយណាស់ ដូចហោះឡើងលើមេឃ ចឹង ដែលកូនស្រីកើតមកមានគ្រប់លក្ខណះ មានសុខភាពល្អ ហើយមិនធ្វើម៉ាក់ពិបាកយូរ ថ្ងៃសុក្រទី៤ខែកញ្ញាឆ្នាំ២០២០ P&M Bell។ អរគុណបងប្អូនពូមីងអ៊ុំដែលបានជូនពរអូនBELLកន្លងមក”។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានសម្តែងការត្រេកអរ និងរំភើប ជំនួសរូបលោក ដែលទទួលបានការកូនស្រី យ៉ាងស្រស់ស្អាត និងគួរឲ្យក្នាញ់ យ៉ាងខ្លាំង ពេលបានឃើញមុខមាត់ដ៏គួរឲ្យក្នាញ់នេះ ៕

Related posts

Leave a Comment