ឯកឧត្តម ហ៊ុនជា៖ ក្រោយពីនារីម្នាក់បានបើករថយន្តទៅប៉ះនឹង រថយន្តឯកឧត្តម ហ៊ុនជា ស្រាប់តែឯកឧត្តមបានពោលពាក្យដ៍មានអត្ថន័យថា

នៅមុននេះបន្តិច ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ជា បានបង្ហោះពីទិដ្ឋភាពមួយនៅលេីបណ្តាញសង្គមហ្វេសប៊ុក ខណៈដែលមានរថយន្តមួយគ្រឿងម៉ាក MG ពណ៌ស ពាក់ស្លាកលេខ 2AJ 8809 បេីកបរដោយស្រ្តីម្នាក់ បានជិះមកប៉ះរថយន្តរបស់ឯកឧត្តម ដែលបានបង្កឲ្យមានការខូចខាតបន្តិចបន្តួច និងកំពិតនៅចំហៀងខាងក្រោយ។

ទន្ទឹមនឹងហេតុការណ៍នេះដែរ ស្រ្តីជាអ្នកបេីកបររថយន្តខាងលើ ក៏បានចុះមកសំពះសុំទោសដល់ឯកឧត្តម ហ៊ុន ជា ផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ុន ជា ក៏មិនបានទាមទារសំណងអីនោះដែរ និងបានមានជាប្រសាសន៍លេីកឡេីងផងដែរថា៖«អាណិតណាស់ប្អូនគេប្អូនយើង ខ្ញុំប្រាប់គាត់ថាកុំយំវាមិនអីទេប្អូនស្រី គ្មានអ្នកណាចង់បើកបរអោយប៉ះឡានគេនោះទេ តែមនុស្សវាមានថ្ងៃដែលសយតែយ៉ាងណាក៏គួបើកបរដោយមានការប្រុងប្រយត្ន័ផង បាទ (បំណងពីខ្ញុំ បាទ)»។ សូមជម្រាបដែរថា ឯកឧត្ដម ហ៊ុន ជា គឺជាក្មួយប្រុសសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកតែងតែចេញមុខជួយឈឺឆ្អាល ទាក់ទងទៅនឹងបញ្ហា ក៏ដូចជារឿងអយុត្តិធម៌នៅក្នុងសង្គមជាច្រេីន ទេីបធ្វើឲ្យ ឯកឧត្ដម ទទួលបាននូវការគោរពស្រលាញ់ពីមហាជនគ្រប់មជ្ឈដ្ឋាន។

Related posts

Leave a Comment