ជិតគ្រប់ខែហើយ តូតា ថតរូបពេលកំពុងពរពោះ ទុកជាអនុស្សាវរីយ៍ ធ្វើឲ្យហ្វេនៗលាន់មាត់គ្រប់គ្នាថា…

ភ្នំពេញ៖ ក្រោយពីរៀបការជិតមួយឆ្នាំកន្លងមកនេះ តារាសម្តែងស្រី ស្រស់ស្អាត ម៉ាក សែនសូនីតា ជាមួយនិងស្វាមី បានចាប់ដៃគ្នាសាងភាពផ្អែមល្អែម និងមានសុភមង្គល ហើយនៅពេលនេះ អ្នកនាង កំពុងតែពរពោះកូនដំបូងក្នុងផ្ទៃជិតគ្រប់ខែ លើសពីនេះទៅទៀតនោះ គឺអ្នកនាង​ បានចាប់យកអាជីវកម្ម ជាច្រើននៅក្នុងដៃ ស្របពេលដែលអ្នកនាង កំពុងតែមានកូននៅក្នុងផ្ទៃពោះ ដែលជាហេតុធ្វើឲ្យអ្នកនាង កាន់តែមានក្តីសុខ។

យ៉ាងណាមិញ បើងាកមកមើលពីរូបសម្រស់របស់តារាស្រីរូបនេះវិញ កំពុងតែពរពោះ ជិតគ្រប់ខែក៏ពិតមែន តែអ្នកនាង នៅមានសម្រស់ស្រស់ស្អាត បើទោះបីជាមើលទៅរាងឡើងគីឡូក៏ពិតមែន តែស្រស់ស្អាតគួរឲ្យស្រលាញ់តែម្តង។ ដោយឡែក មួយរយៈចុងក្រោយមកនេះ គេសង្កេតឃើញថា អ្នកម៉ាក់ស្រស់ស្អាតម្នាក់ និយមតុបតែងខ្លួន ជាមួយឈុតសំលៀកបំពាក់បែប Cute ទាន់សម័យ មើលទៅពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំងណាស់។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ តារាស្រីរូបនេះ បានបង្ហោះរូបភាព ដែលអ្នកនាងបានថតទុកជាអនុស្សាវរីយ៍ ពេលកំពុងតែមានផ្ទៃពោះ ដោយការតុបតែងខ្លួន ពិតជាមានភាពស៊ិចស៊ី និងបញ្ចេញពោះធំផងដែរ អមជាមួយការផាត់មុខ យ៉ាងស្រស់សោភា ជាហេតុធ្វើឲ្យមហាជន លាន់មាត់ថាស្រស់ស្អាត គួរឲ្យស្រលាញ់ និង សម្តែងការត្រេកអរ ចំពោះអ្នកនាងផងដែរ៕

Related posts

Leave a Comment