និសិត្ស ហុង ភារិន ទទួលបានការឧបត្ថម្ភថវិកាពីសប្បុរសជន នូវទឹកប្រាក់រហូតដល់ទៅ…

នៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០១៩ គេប្រទះឃើញ និសិត្ស ហុង ភារិន បានបង្ហោះសារថ្លែងអំណរគុណចំពោះ លោកឧកញ៉ា តែ តាំងប៉ និងឧកញ៉ា ទុយ គី ដែលបានឧបត្ថម្ភថវិកាមួយចំនួនធំដល់រូបលោក។ ក្នុងនោះ ភារិន ក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖

“ខ្ញុំបាទឈ្មោះ ហុង ភារិន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន FASMEC និងប្រធានមូលនិធិអភិវឌ្ឍនសហគ្រាសធុនតូច និងមធ្សម និងឧកញ៉ា ទុយ គី ប្រធានសភាខេត្តពោធិសាត់ ដែលមានទឹកចិត្តល្អ បានឧបត្ថម្ភទឹកប្រាក់ដល់រូបខ្ញុំបាទចំនួន 13,5 លានរៀលដោយមានការចូលរួមពី ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតនៃព្រះរាជាកម្ពុជាប្រចាំរាជាណាចក្រថៃ ដើម្បីជាការលើកទឹកចិត្ត និងចូលរួមវប្បធម៌ចែករំលែក។

លេីសពីនេះលោកឧកញ៉ា នៅពេលអនាគត មានគម្រោងជួយដល់កម្មវិធី Business Start Up ដេីម្បីជួយពង្រឹងការសិក្សាដល់សិស្ស និស្សិតគ្រប់រូបនិងដេីម្បីបេីកឱកាសឲសិស្ស និស្សិតមានឱកាសដេីម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍនប្រទេសជាតិអោយកាន់តែរីកចំរេីន។

ខ្ញុំបាទសូមគោរពជូនពរលោកឧកញ៉ាតែ តាំងប៉ និងលោកឧកញ៉ាទុយ គី និងព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ មានសុភមង្គល និងជោគជ័យក្នុងការងារ ព្រមទាំងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។”។

Related posts

Leave a Comment