ទឹកចិត្តជ្រះថ្លាណាស់! ចំថ្ងៃកាន់បិណ្ឌ១ ឱក សុគន្ធកញ្ញា និងក្រុមគ្រួសារ បានយកចង្ហាន់ និង ទេយ្យទាន ទៅប្រគេន ភិក្ខុវជិរប្បញ្ញោ គូ សុភាព គង់នៅ វត្តគល់ទទឹង, ព្រះអង្គបានឲ្យពរ មួយឃ្លាដ៏មានន័យ ថា…

នាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។

ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ ២០២០ នេះ គឺប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០។

ក្នុងនោះ គេប្រទះឃើញ តារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពដ៏ស្រស់ស្អាតប៉ុន្មានសន្លឹក ជាមួយ ស្វាមី និងកូនជាទីស្រឡាញ់របស់ខ្លួន មើលទៅទាក់ទាញខ្លាំងណាស់ ព្រមទំាងភ្ជាប់សារខ្លីមួយថា “អរុណសួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នា ព្រឹកនេះត្រៀមចេញដំណើរ ទៅដាក់បិណ្ឌជុំគ្នា ។ សូមអនុមោទនាបិណ្ឌ១”។

នាថ្ងៃនេះដែរ តារាចម្រៀង ឱក សុគន្ធកញ្ញា និងក្រុមគ្រួសារ បានយកចង្ហាន់ និង ទេយ្យទាន ទៅប្រគេន ភិក្ខុវជិរប្បញ្ញោ គូ សុភាព ដែលព្រះអង្គ គង់នៅ វត្តនិគ្រោធវ័ន “គល់ទទឹង” ប្រកបដោយចិត្តជ្រះថ្លាន និងសប្បាយគ្រប់ៗគ្នា។ ក្នុងនោះ ព្រះអង្គបានឲ្យពរមួយឃ្លាដ៏មានន័យ ថា “អនុមោទនាបុណ្យ សូមបានសេចក្ដីសុខកាយសប្បាយចិត្តគ្រប់ៗគ្នា។”។

ក្រោយឃើញបែ​បនេះ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហាញអារម្ម៍ថា ៖ សុទ្ធតែអាយដលខ្ញុំកូណា, សាធុ សាធុ សាធុ, ជ្រះថ្លាណាស់ ព្រមទំាងនៅមាន comment ជាច្រើនទៀតដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះ ៖

Related posts

Leave a Comment