អីយ៉ា ស្ងាត់ៗ ចែកា បង្ហាញផ្ទះដ៏ធំរបស់ខ្លួន បាត់, ឃើញភ្លាម ធ្វើឲ្យគ្រប់គ្នា និយាយថា…

មហាជនទូទៅ ពិតជាបានជ្រាបរួចមកហើយ កាលពីព្រឹក នាថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ចែកា បានសម្រាលកូនដោយជោគជ័យហើយ។ កូនស្រី ចែកា មានមុខមាត់គួរឲ្យស្រឡាញ់ណាស់ អ្នកខ្លះថាកាត់ទៅរកប៉ាៗរបស់គេ មិនត្រឹមតែប៉ុំណ្ណោះ ថែមទាំងមានឈ្មោះដ៏ពីរោះទៀត គឺ នុន ចន្ទម៉ូនីតា មានទម្ងន់ដល់ទៅ ៣,៥ គីឡូ ។

ក្រោយទទួលបានកាដូពិសេសនេះ និងស្របពេលដែលមុខជំនួញរបស់ខ្លួនកំពុងតែជោគជ័យខ្លាំងផងនោះ នៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ ចែកា បានបង្ហាញផ្ទះដ៏ធំរបស់ខ្លួន ព្រមទំាងភ្ជាប់សារដ៏មានន័យប៉ុន្មានម៉ាត់ថា ៖

“មានសមត្ថភាព​បង់រំលួស​ផ្ទះ​ រំលួសឡានហើយ ​ខ្លាចអ្នកណា​និយាយទៀត​ អាអ្នកនិយាយអោយគេ​នឹង នាង/អាហែង សល់អីខ្លះហើយ​ បានខំម៉េស​ ឬមួយក៏ច្រណែនគេ​ល្អជាងខ្លួន.. ហើយកុំនិយាយ​ថា របស់បង់រំលួសសោះ​ស្មានតែ​មិនមានអីសោះ​ សុខៗគេអោយផ្ទះ​ អោយឡាន​រំលួសមែន​ ធនាគារ ​គេមិនមែន​ភ្លើ​ដូចអ្នកចាំតែ​និយាយទេ​

យល់នៅបង ប្អូនអ្នកទើស មានកញ្ចក់នៅផ្ទះជួយ ឆ្លុះខ្លួនឯង ហើយសួរខ្លួនថា សំនួរ »»ហេតុអីអញមិនដូចគេ ចំលើយ»» មកពីអញជាមនុស្ស ពូកែទើស និងពូកែច្រណែន និន្ទា ឈ្នានីស ហាសហា ហា”។

ក្រោយឃើញផ្ទះដ៏ធំនេះ គ្រប់គ្នាលាន់មាត់ថា ៖ មានសេចក្តីសុខណាស់ ចែកា, អួយស្អាតណាស់ចែកា, ជូនពរសំណាងល្អៗ, និយាយបានត្រឹមត្រូវចែកា, ជូនពរហេងៗៗបង, ចែនៅក្មេង រកលុយអោយបានច្រើនៗ កុំទៅខ្វល់សំដីអ្នកដទៃណាចែ ព្រមទំាងនៅមានពាក្យជាច្រើនទៀត ដែលសរសើរការខិតខំ ប្រឹងប្រែង របស់ ចែកា ដែលជោគជ័យ រហូតមកដល់ថ្ងៃនេះ៕

Related posts

Leave a Comment