មើលទៅពិតជាស្វីតដល់ហើយ! អ្នកនាង សួស វី​ហ្សា កាន់តែមានក្តីសុខ ក្រោយធ្វើរឿងមួយឲ្យមហាជនអស់សំណើច ហើយថែមទាំងនិយាយថា….

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនបានជ្រាបហើយថា នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺជាថ្ងៃចូលរោងការរបស់តារាចម្រៀង សួស វីសា ជាមួយលោក ថមមី ព្រមទំាងមានការចូលរួម ពីសំណាក់ភ្ញៀវកិត្តិយស ទំាងសងខាង យ៉ាងច្រើន ប្រកបដោយភាព សប្បាយរីករាយ គ្រប់ៗគ្នា មើលទៅពិតជាស្រស់ស្អាត និងសមគ្នាតែម្ដង។ ក្នុងពិធីនេះដែរ គេសង្កេតឃើញថា មានការអញ្ចើញចូលរួមយ៉ាងច្រើនពីសំណាក់ មិត្ដរួមអាជីព នៅក្នុងសង្គមសិល្បៈ ក៏ដូចជាអ្នកមានមុខមាត់ក្នុងសង្គមជាច្រើន។

ក្រោយពីពពោះ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស សួស វីសា កាន់តែមានក្តីសុខ ជាពិសេសនាងទទួលបានការស្រឡាញ់ និង Take Care ពីសំណាក់ស្វាមីយ៉ាងខ្លាំង ដែលសុខចិត្តធ្វើគ្រប់យ៉ាងដើម្បីភរិយាសំណព្វចិត្តគ្មានឱ្យទាស់ឡើយ ។ ជាមួយសកម្មភាពបែបនេះរបស់លោក ថមមី បានធ្វើឱ្យមហាជនលើកសរសើរចំពោះរូបលោកយ៉ាងខ្លាំង ដែលក្នុងនាមជាស្វាមីបានបំពេញកាតព្វកិច្ចដល់ភរិយាបានល្អ ហើយក្នុងនោះដែរក៏មានការសរសើរដល់ សួស វីសា ថែមទៀតដែលមានស្វាមីល្អបែបនេះ ។ ចំពោះតារាស្រី សួស វីសា វិញ ក្រោយពីពោះកាន់តែខ្ទាតធំ នាងមិនមានសកម្មភាពអ្វីថ្មីៗក្នុងសិល្បៈឡើយ ក្រៅតែពីចំណាយពេលវេលាដើរកម្សាន្ត និង មើលថែទាំសុខភាពខ្លួន ព្រមទាំងកូនក្នុងផ្ទៃ ដែលជាកូនស្រីដំបូងរបស់នាងនោះ ។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់ អ្នកនាង សួស វី​ហ្សា “បានបង្ហាញរូបភាពកំប្លុកកំប្លែងដែលធ្វើឲ្យមហាជនអស់សំណើច ដោយអ្នកនាងបានរៀបរាប់ថា រូបថតនាំសំណាង បងប្អូនបានឃេីញរូបនេះហេីយបងប្អូននឹងមានសំណាងល្អពេញមួយជីវិត យប់នេះគេងលក់សុបិន្តល្អ ស្អែកឡេីងក្រោកពីគេងដឹងតែមានរាសីខ្ពស់ ឈ្នះគ្រប់កិច្ចការ នឹងហេងៗមានលាភមានជយ័ហូរហែររាត្រីសួស្តី Tommy Real”៕

Related posts

Leave a Comment