ភ្នំពេញ ៖ មហាជនពុកម៉ែបងប្អូនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយកាលពីវេលាម៉ោង ៣៖៣០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ មាន ក រ ណី រំ លោ ភ ស ម្លា ប់ មួយបានកើតឡើង ដោយក្មេងស្រីម្នាក់ កំពុងស្ថិតនៅក្នុងបន្ទប់ជួលតែម្នាក់ឯង ខណៈមេឃកំពុងភ្លៀងខ្លាំង ស្រាប់តែត្រូវជនមិនស្គាល់មុខ បានលួចចូលទៅ អា រ ក ស ម្លា ប់ រួចរំ លោ ភ តាមក្រោយ យ៉ាង សា ហាវ ព្រៃ ផ្សៃ ហេីយ ជ ន ដៃ ដល់ ក៏បានគេចខ្លួនបាត់ ដែល ប ង្ក ធ្វើឲ្យមានការភ្ញាក់ផ្អេីលយ៉ាងខ្លាំង ស្ថិតនៅក្នុងបន្ទប់ជួល លេខ២៣ ក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងនោះដែរ ក្មេងស្រី រ ង គ្រោះ ឈ្មោះ ពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ ទ្រី អុី អាយុ៥០ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានម្តាយឈ្មោះ ចាន់ ស្រី មុំ អាយុ៤៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ
ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត ភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ដោយឡែក ទន្ទឹមនឹងនេះដែរ កាលពីព្រឹកម្សិលមិញនេះដែរ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ឃាត ករ ដែលរំ លោ ភ ស ម្លា ប់ ក្មេងស្រីខាងលើ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាល ព្រ ហ្ម ទណ្ឌ នៃក្រសួងមហាផ្ទៃ បានធ្វើការចាប់ខ្លួនបានហើយ បន្ទាប់ពីជននេះ បម្រុងឡើង តាក់សុី ដើម្បីគេចខ្លួនទៅខេត្ដ។ ឃា ត ក រ ខាងលើ មានឈ្មោះ ឡាច ចន្ថា អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ ខេត្ដឧត្តរមានជ័យ (បច្ចុប្បន្ន ស្នាក់នៅផ្ទះជួលក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ)។ ការចាប់ខ្លួនបាននេះ គឺស្ថិតនៅត្រង់ចំណុចក្រោមស្ពាន
លីយ៉ុងផាត ភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។តួយ៉ាង កាលពីរសៀលម្សិលមិញនេះ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ គេប្រទះឃើញ ម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ Houy Houy បានបង្ហោះនូវវីដេអូឃ្លីបមួយ ដែលបង្ហាញអំពីទិដ្ឋភាព នៃការដង្ហែ ស ព របស់ប្អូនស្រីខាងលើ ដើម្បីយកទៅកាន់ទីបញ្ចុះ ស ព ក្រោយអារម្មណ៍រំជួលចិត្ត និងការអាឡោះអាល័យយ៉ាងខ្លាំង ពីសំណាក់សាច់ញាតិរបស់នាង។សូមទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក