ពិតជាស្រស់ស្អាតខ្លាំងណាស់! ថ្ងៃកាន់បិណ្ឌទី១ ឱក សុគន្ធកញ្ញា ស្លៀកឈុតប្រពៃណី សមសួនឥតទាស់…

ភ្នំពេញ៖ នៅក្នុងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ គឺជាថ្ងៃកាន់បិណ្ឌទី០១ នៃ ពិធីបុណ្យភ្ជុំបិណ្ឌ បានឈានមកដល់ គេសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋជាច្រើនបានរៀបចំខ្លួន យ៉ាងស្អាតបាត និងសមសួន ក្នុងដៃមានផ្កា ឈូក ឬ ផ្កាភ្ញី មានគ្រឿងភេសជ្ជៈ ចង្ហាន់ កាន់សំដៅទៅកាន់វត្តអារាម នៅតាមភូមិ ឃុំ ស្រុក របស់បងប្អូនគ្រប់ទិសទី ។ មានបងប្អូនជាច្រើន តែងតែលឺសំឡេងបទសូត្រ​បរាភវ​សូត្រ បន្លឺ​ចេញពី​ទី​វត្ត​អារាម​នៅ​ម៉ោង៣ទាបភ្លឺ។ បរាភវ​សូត្រ ដើរតួ​ជា​ស្នូរ​ជួង ដាស់សតិ​ពុទ្ធបរិស័ទ​ទាំងឡាយ ឲ្យ​រួសរាន់​មកកាន់​ទី​វត្ត​អារាម ដើម្បី​ប្រារព្ធ​ពិធី​កាន់បិណ្ឌ ។

យ៉ាងណាមិញ បើយើងងាកមកមើលតារាចម្រៀងស្រី ប្រចាំផលិតកម្មរស្មីហង្សវិញម្តង​ គឺអ្នកនាង ឱក សុគន្ធកញ្ញា ដែលទទួលបានប្រជាប្រិយយ៉ាងខ្លាំងមែនទែនពីសំណាក់អ្នកគាំទ្រ ដោយសារតែរាល់បទចម្រៀងថ្មីរបស់ អ្នកនាង បានធ្វើទស្សនិជន ជាប់ចិត្ត ទៅនឹងទឹកដមសំលេងរបស់អ្នកនាង។

ដោយឡែកបើនិយាយពីស្ទាយ៍ (style) នៃការស្លៀកពាក់របស់តារាចម្រៀងរូបនេះវិញ គឺអ្នកនាងចូលចិត្តលេងស្ទាយ៍សំលៀកបំពាក់ប្លែកៗ ជាច្រើន ដើម្បីផ្តល់ចំណីភ្នែកដល់អ្នកគាំទ្រ និងមិនធ្វើឲ្យអ្នកគាំទ្រខកបំណង ចំពោះអ្នកនាងនោះឡើយ។ ការផ្លាស់ប្តូរស្ទាយ៍នៃការស្លៀកពាក់នេះ ពិតជាធ្វើឲ្យមហាជនមានការស្ងប់ស្ងែង និងគួរឲ្យស្រលាញ់ខ្លាំងណាស់ ។ ពេលនេះយើងងាកមកមើលពីការតែងខ្លួន នៅក្នុងថ្ងៃ​ភ្ជុំបិណ្ឌទី១ នៅថ្ងៃនេះវិញ ឱក សុគន្ធកញ្ញា បានធ្វើឲ្យមហាជន ផ្ទុះការកោតសរសើរទៀតហើយ ព្រោះតែ ការតុបតែងខ្លួន បែបប្រពៃណីខ្មែរមួយឈុតនេះ ពិតជាស្រស់ស្អាត ទាំងម៉ូតសក់ និងការតុបតែង មុខមាត់ ពិតជាសាកសមឥតខ្ចោះ ដែលអាចឲ្យហ្វេនៗ អាចយកគំរូម៉ូតសំលៀកបំពាក់បាន Idol របស់ខ្លួនថែមទៀតផង៕

Related posts

Leave a Comment