អីយ៉ា ចំថ្ងៃបិណ្ឌ១ ឃើញភរិយា ត្រៀមសម្រាល ដល់ថ្នាក់ធ្វើឲ្យ លោក ប៉ែន ចំរុង រំភើបចិត្តខ្លាំងពេក ក៏ពោលពាក្យប៉ុន្មានម៉ាត់ថា….

​ប្រិយមិត្តជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែង និងជាពិធីករ ដ៏ល្បីមួយរូប គឺលោក ប៉ែន ចំរុង​ នោះ។ ក្រៅពីអាជីពនេះ គេក៏តែងតែឃើញ តារារូបនេះ លេចមុខញឹកញាប់ខ្លាំងណាស់ ក្នុងកិច្ចការសប្បុរធម៌ ជួយសង្គមមិនដែលដាច់ឡើយ ប្រកបក្តីសប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំង។

ទោះមិនសូវមានពេលវេលា គ្រប់គ្រាន់សម្រាប់ភរិយា ដែលកំពុងតែពរពោះក៏ដោយ ក៏លោកតែងតែបង្ហោះសារផ្ញើក្តីស្រឡាញ់ជូនភរិយាយមិនដែលដាច់ឡើយ ពិសេសបានឆ្លៀតពេលខ្លះ នាំភរិយាជាទីស្រឡាញ់របស់ខ្លួន ដើរកម្សាន្តជាហូរហែ មិនដែលដាច់ឡើយ តាមកន្លែងផ្សេងៗ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ គេឃើញ ភរិយា របស់លោក ដល់ថ្ងៃនឹងត្រៀមសម្រាល ចាប់ពីថ្ងៃនេះហើយ ក្នុងនោះ ដោយក្តីរំភើបចិត្តខ្លាំងពេក លោក ប៉ែន ចំរុង បង្ហោះសារខ្លីមួយថា ៖

“ត្រៀមៗៗ អ្នកខាងក្នុងត្រៀមចេញ អ្នកខាងក្រៅត្រៀមអរ បើស្រលាញ់អូនBell សុំពាក្យជូនពរម្នាក់មកអ៊ុំពូមីង អរគុណទុកជាណា (ប៉ាម៉ាក់រំភើបណាស់កនអើយ) P&M Bell”៕

Related posts

Leave a Comment