ដូចដែលប្រិយមិត្តអ្នកលេងបណ្តាញសង្គមបានជ្រាបរួចមកហើយថាមួយរយៈចុងក្រោយនេះ អ្នកលក់ផលិតផលតាមអនឡាញមួយចំនួន ចាប់ផ្ដើមងាកមកប្រើប្រព័ន្ធផ្លូវច្បាប់ដើម្បីធ្វើការដោះស្រាយ បញ្ហារបស់ខ្លួនហើយ ហើយអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ដែលចូលចិត្តបញ្ចេញមតិធ្វើការជេរបញ្ចោរ ឬផ្គូផ្គងអ្នកនេះ អ្នក នោះ ក៏ចាប់ផ្ដើមមានបញ្ហាផងដែរ។
ជាក់ស្តែងទាក់ទងនឹងជំលោះរវាងឧកញ៉ាអ៊ាន សៀវមី និងថៅកែពេជ្រ ទ្រីដាណាប្រិយមិត្តខ្លះក៏ បានជ្រាបរួចមកហើយ ដោយឡែកងាកមកក្នុងការឡាយរបស់លោក ផែង វណ្ណះ បានលើកយករឿងរ៉ាវអ្នកទំាង២មកជជែក
វែកញ៉ែ ក្នុង Live យ៉ាងស៊ីអារម្មណ៏ រហូតលោកជំទាវ ហ៊ុន ស៊ីណាតបានចូលខមិននៅពាក្យមួយម៉ាត់យ៉ាងខ្លីថា៖« នាងសៀវម៊ី នោះបានឡើងឧកញ៉ាភ្លាមពុលងារនោះ»ធ្វើអោយហ៊្វេនៗផ្ទុះការចាប់អារម្មណ៏យ៉ាងខ្លាំងផងដែរ៕ តោះកុំអោយខាតពេលយូរ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖