អីយ៉ា លេចមុខ តារាល្បីៗ និងក្រុមគ្រួសារ នាំគ្នា ទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ១ អមដោយការតុបតែងខ្លួន ស្រស់ស្អាត ទាក់ភ្នែក ដល់ហើយ

នាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។

ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ ២០២០ នេះ គឺប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០។

ក្នុងថ្ងៃនេះផងដែរ គេប្រទះឃើញ តារាល្បីៗជាច្រើនដួង និងក្រុមគ្រួសារបាននាំគ្នា ទៅវត្ត ក្នុងថ្ងៃកាន់បិណ្ឌ១ នេះប្រកបដោយចិត្តជ្រះថ្លា សប្បាយរីករាយគ្រប់គ្នា។ តារាទំាងនោះ មានដូចជា ពេជ្រ ថៃ, ឱក សុគន្ធកញ្ញា, គង់ សុជាតិ, ជា វិបុល, ឌី សូនីតា, អេឡិច ហ្សូរ៉ា, ញឹម ច័ន្ទថន, អ៊ឹង និមល​, ស្រីលាភ ភរិយា នាយក្រឹម ព្រមទំាងនៅមាន តារាល្បីៗជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ តោះកុំឲ្យខាតពេលយូរ សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment