ក្តៅៗ! សម្តេចតេជោ ហ៊ុន សែន ប្រកាសដកហូតសិទ្ធិប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី ដោយសារតែមូលហេតុ

ភ្នំពេញ៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត មកពីសកលវិទ្យាល័យបៀលប្រាយ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ មានដែលមាននិស្សិតចូលរួមប្រមាណជា៤ពាន់នាក់។ ក្នុងនោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៍បានប្រកាសដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុន ស៊ិនទ្រី ដើម្បីអោយរដ្ឋកាន់កាប់សិន។

ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សម្តេចតេជោ ហ៊ុន សែន ក៍បានបញ្ចាក់បន្ថែមទៀតថា ការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ត្រូវដាក់អោយដេញថ្លៃសារជាថ្មី ដោយត្រូវមានក្រុមហ៊ុន ៣ឬ៤ សំរាប់ការប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុន ស៊ិនទ្រី នេះតែមួយ គឺមិនអាចប្រមូលសំរាមនៅភ្នំពេញបានប្រសិទ្ធភាពនោះទេ

គឺត្រូវមានក្រុមហ៊ុនយ៉ាងតិច ៣ឬ៤ ទើបជាការល្អក្នុងការប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ។ គួរបញ្ចាក់ផងដែលថា ក្រុមហ៊ុនស៊ិនទ្រី គឺជាក្រុមហ៊ុនឯកជនមួយ ដែលបានបង្កើតឡើងនៅក្នុងខែសីហា ឆ្នាំ២០០២ ក្នុងគោលបំណងដើម្បី ប្រមូលសំរាម ទូរទាំងរាជធានីភ្នំពេញ។

ដោយឡែកកាលពីពេលថ្មីៗនេះ គឺត្រូវបានប្រជាពលរដ្ឋយើងជាច្រើនបាននាំគ្នារអ៊ូរទាំអំពីបញ្ហាសំរាមនៅក្នុងរាជាធានីភ្នំពេញ និងមិនពេញចិត្តនូវសេវាកម្មប្រមូលសំរាមរបស់ក្រុមហ៊ុនមួយនេះ ដោយការធ្វើការប្រមូលសំរាមមានការយឺតយ៉ាវ ធ្វើអោយប៉ះដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ៕

Related posts

Leave a Comment