មានសុភមង្គលដល់ហើយ! ដល់រដូវភ្ជុំបិណ្ឌភ្លាម អ្នកនាង ស៊ឹម សូលិកា និងស្វាមី នាំកូន ទៅលេងម្តាយ និងជូនលុយថ្មីមួយដុំ ហើយភ្ជាប់សារខ្លីមួយ អានហើយ រំភើបជំនួស…

អ្នកនាង សុឹម សូលិកា គឺជា ពិធីការិនី និងជាតារាសម្តែងស្រី ដ៏ល្បីឈ្មោះម្នាក់ ដែលទស្សនិកជនជាច្រើន មិនដែលមើលរំលង ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ មកដល់សព្វថ្ងៃនេះ។

ក្រៅពីអាជីពមួយនេះ សូលិកា តែងតែបង្ហាញភាពស្និតស្នាល ពោរពេញទៅដោយក្តីសុខជាមួយក្រុមគ្រួសារ មើលទៅពិតជាមានសុភមង្គលខ្លាំងណាស់។

ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ អ្នកនាង ស៊ឹម សូលិកា បានបង្ហាញរូបភាពជាច្រើនសន្លឹក ខណៈពេលទៅលេងម្តាយរបស់ខ្លួន ថែមទំាងជូនថវិកាមួយចំនួន សុទ្ធតែលុយថ្មីៗមួយដុំ មើលទៅគ្រប់គ្នាបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងពេលជុំគ្រួសារបែបនេះ។

សូលិកា បានភ្ជាប់សារខ្លីមួយថា “ព្រះរស់មានឈ្មោះថា ម៉ែ ( ព្រះគន្លោង ) នៅជិតបង្កើយ

កាលពីល្ងាចម្សិលមិញ ពួកយើងបានទៅលេងផ្ទះអ្នកម្ដាយមានគុណ ហើយក៏បានផ្ដែផ្ដាំ សូមផ្ញើសេចក្ដីនឹករលឹក ជូនចំពោះលោកប្ដីរបស់គាត់ ដែលត្រូវជា លោកឪពុកក្មេក របស់ប្ដី ខ្ញុំផងដែរ ដោយសារព្រឹក ថ្ងៃកាន់បិណ្ឌទី១នេះ ម៉ែគាត់ទៅធ្វើបុណ្យនៅវត្តពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល ដែលជាស្រុកកំណើត និងជាចេតិយ៍លោកឪពុកខ្ញុំ ស៊ឹម សាខា ហៅសារ៉ន ដែលត្រូវជាកូនលោកដង្ខៅ ខៀវ ស៊ឹម និងលោកយាយ ប៉ាង ស៊ុន (ចែកឋាន អស់ហើយ) សូមឧទ្ទិសកុសល ផលបុណ្យ ដែលកូនចៅបានកសាង ជូនដល់ដួងវិញ្ញាណក្ខ័ណ លោកឪពុកមានគុណ និងដូនតា ញាតិទាំងប្រាំពីរសណ្ដាន ផងចុះ ។

នឹងសូមបួងសួងដល់ទេវតា វត្ថុស័ក្តិ​សិទ្ធ ក្នុងលោក តាមបីបាច់ថែរក្សា អ្នកម្ដាយ Bopha Somangchhom អោយមានសុខភាពល្អ អាយុវែង មានសំណាងល្អ ជួប ជីវ័ន្ត Yabe BeBe អរគុណកូនពៅ ដែលបានមើលថែរក្សាម៉ែ និងជូនអ្នកម្ដាយយើងទៅវត្តធ្វើបុណ្យ ចែកទាន តំណាងបងទី២ អនុមោទនា បុណ្យ សាធុ សាធុ សាធុ”៕

Related posts

Leave a Comment