ទឹកចិត្តល្អប្រពៃណាស់! លោកស្រី ទ្រី ដាណា អាណិតលោកយាយខ្លាំងពេក ក៏បានឲ្យក្រុមការងារនាំយកថវិការជូនលោកយាយ និងកំពុងនិយាយជាមួយអាជ្ញាធរ ចង់ធ្វើរឿងមួយជូនលោកយាយថែមទៀតផង…

បើនិយាយពីសប្បុរសជន មានទាំងសម្រស់ស្រស់ស្អាត និងជាស្រ្តីម្នាក់ដែលជោគជ័យខ្លាំងនៅក្នុងវិស័យអនឡាញនោះ បងប្អូនពិតជាមិនអាចមើលរំលងបាននោះទេ នោះគឺលោកស្រី ទ្រី ដាណា ជាបុគ្គលម្នាក់ មានទឹកចិត្តជ្រះថ្លានៅក្នុងការធ្វើបុណ្យទាន និងជួយដល់ជនទីទាល់ក្រ។ លោកស្រី ត្រូវបានមហាជន ទូទាំងប្រទេស មានការស្ងប់ស្ងែង និងគោរពស្រលាញ់យ៉ាងខ្លាំង ចំពោះទង្វើរដ៏សែនល្អរបស់បុគ្គលរូបនេះ។

ជាក់ស្តែង លោកស្រី ទ្រី ដាណា កាលពីពេលកន្លងមកបានប្រកាសស្វែងរកលោកយាយចំណាស់ម្នាក់ ដែលគាត់រស់នៅយ៉ាងលំបាកតោកយ៉ាង ហើយថែមទាំងមានជំងឺជាប់ខ្លួនផងនោះ ពេលនេះលោកស្រី ទ្រី ដាណា បានរកឃើញលោកយាយហើយ។ នៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា បានបង្ហោះសារទាំងអារម្មណ៍ក្តុកក្តួលថា “លោកយាយ ជាជនជាតិភាគតិចគ្រឹង មិនចេះនិយាយភាសាខ្មែរទេ ស្តាប់បានតិចៗ នៅស្រុកកូនមុំ ខេត្តរតនគិរី។ គាត់ស្លា ប់មួយចំហៀងខ្លួន គ្មានបងប្អូន គ្មានសាច់ញាតិ រស់ក្នុងរូង យកក្រណាត់ តង់មកបិទបាំង ពិតជាអាណិតគាត់ណាស់។

ខ្ញុំឱ្យគេយកអំណោយទៅឱ្យគាត់ និងជួយជាថវិកា ២លានរៀលសិន ហើយក៏ផ្ដាំអ្នកជិតខាងឱ្យជួយមើល។ ដោយសារឃើញគាត់គ្មានកន្លែងនៅស្រួល កំពុងនិយាយជាមួយអាជ្ញាធរ ជួយសង់កូនផ្ទះមួយសម្រាប់គាត់ សង្ឃឹមថាគាត់លែងត្រូវខ្យល់ ត្រូវភ្លៀង។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន សម្តែងការត្រេកអរ និងស្ងប់ស្ងែង ចំពោះលោកស្រីជាខ្លាំង ព្រោះតែទឹកចិត្តសប្បុរស និងក្តីអាណិតដល់ជនទីទាល់ក្ររបស់លោកស្រី។ ជាចុងក្រោយមានតែពាក្យជូនពរពីសំណាក់ឪពុកម៉ែបងប្អូន សូមឲ្យលោកស្រី ជួបតែសំណាងល្អ និងមានអតិថិជន កាន់តែច្រើនឡើងជាលំដាប់៕

Related posts

Leave a Comment