Connect with us

ជីវិត​និងសង្គម

ខៀវ សានសាណា ធ្លាប់ទម្លាយថា នៅក្នុងវចនានុក្រមផ្ទាល់ខ្លួនរបស់នាង គ្មានទេពាក្យថា «ខ្ចិល»

Published

on

មហាជនសុទ្ធសឹងតែបានជ្រាបហើយពីអ្នកនាង ខៀវ សានសាណា ដែលជាពិធីការិនីដ៏ឆ្នើមមួយរូបក្នុងវិស័យសិល្បៈទទួលបានការស្រឡាញ់គាំទ្រ និង សរសើរខ្លាំងពីមហាជនជាមួយនឹងសមត្ថភាព ទេពកោលស្យកំពូលវោហារស័ព្ទរបស់នាង។

ម៉្យាងវិញទៀត ពិធីការិនីល្បីឈ្មោះរូបនេះ បច្ចុប្បន្នត្រូវបានគេចាត់ទុកជាអ្នកសិល្បៈដែលមានជីវិតជោគជ័យខ្លាំង ទាំងវិស័យសិល្បៈ និង ជីវិតគ្រួសារ ដោយគេសង្កេតឃើញថា អ្នកនាងតែងបង្ហាញការរស់នៅក្នុងជីវិតដ៏មានក្ដីសុខបែបអភិជនជិះសុទ្ធតែរថយន្តទំនើបៗតម្លៃរាប់ម៉ឺនដុល្លារ។

ដោយឡែក ស្របពេលកំពុងតែរស់នៅក្នុងជីវិតមួយកាន់តែជោគជ័យទាំងវិស័យសិល្បៈ និង មានក្ដីសុខបែបនេះ ថ្មីៗនេះក៏បានឃើញអ្នកនាង ខៀវ សានសាណា ធ្វើការទម្លាយនូវគន្លឹះផ្ទាល់ខ្លួនជាមួយនឹងការធ្វើការងារអ្វីមួយទទួលបានជោគជ័យ និង បង្ហាញការបង្កើតគោលការណ៍យ៉ាងមានន័យសម្រាប់ជីវិតផ្ទាល់ខ្លួនផងដែរ។

កាលពីពេលថ្មីៗកន្លងមកនេះ ពិធីការិនីឆ្នើម អ្នកនាង ខៀវ សានសាណា បានសរសេររៀបរាប់ជាភាសាអង់គ្លេសថា ៖ «I always work with passion and MUST get it done successfully no matter how hard it is or how much time it takes. There’s no such word “lazy” in my very own dictionary. And that’s the principle I have created for myself»។

ដោយភាសាខ្មែរមានន័យថា ៖ «ខ្ញុំតែងតែធ្វើការងារដោយក្តីស្រឡាញ់ ហើយនឹងត្រូវធ្វើវាឱ្យសម្រេចបានជោគជ័យ មិនថាវាលំបាក ឬក៏ចំណាយពេលប៉ុន្មាននោះទេ។ នៅក្នុងវចនានុក្រមរបស់ខ្ញុំ គ្មានទេពាក្យថា «ខ្ចិល» ហើយនោះជាគោលការណ៍មួយ ដែលខ្ញុំបានបង្កើតសម្រាប់ខ្លួនឯង»៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

ជីវិត​និងសង្គម

បែកពី អាហ្វ្រីគីនីន អតីតតារាសម្តែង កែវ វល័ក្ខ បើកបង្ហាញសម្រស់គូដណ្តឹង សង្ហាខ្លាំង

Published

on

By

ពិតណាស់ លោក អាហ្វ្រីគីនីន គឺជាអតីតពិធីករល្បីឈ្មោះម្នាក ដែលកាលនោះរូបលោកមានប្រជាប្រិយភាពជាខ្លាំង ប៉ុន្តែមួយរយៈពេលមកនេះ លោកមានរឿងអាស្រូវបន្តកន្ទុយគ្នា អស់ពីរឿងបំណុល ពេលនេះ មានបញ្ហារកាំរកូស នឹងជីវិតគ្រួសារ ខណៈកំពុងមានក្តីសុខ នឹងអ្នកថ្មី តែអតីតភរិយាទម្លាយចរិកពិត ជាមនុស្សប្រុសគ្មានទំនួលខុសត្រូវ ។

ទោះបីជា អតីតភរិយា ចេញមកទម្លាយរឿងផ្ទៃក្នុងរបស់លោក អាហ្វ្រីគីនីន ដោយលើកឡើងថា គ្មានអ្វីគួរស្តាយនោះឡើយ រូបនាងចេញមកគឺចង់ឲ្យអតីតស្វាមី ជួយចិញ្ចឹមកូន និងសងបំណុល ដែលរូបលោកបានបន្សល់ទុកឲ្យគ្រួសារ ព្រោះរូបនាងក៏មានគូដណ្តឹងថ្មី ដែលបានរៀបពិធីប្រពៃណីកាលពីខែមេសា កន្លងទៅនេះ ។

ក្រោយ ចែកផ្លូវគ្នាដើររៀងខ្លួន អ្នកទាំងពីរសុទ្ធតែរកបានដៃគូថ្មីដូចគ្នា ដោយអតីតតារាសម្តែង កែវ វល័ក្ខ របានគូដណ្តឹងថ្មី សង្ហាខ្លាំង អាយុប្អូនដល់ដល់ទៅ ១០ ឆ្នាំ ខណៈឯលោក លាន អាហ្វ្រីគីនីន រកបានគូស្នេហ៍ថ្មី ជាស្រ្តីមេម៉ាយសាច់សខ្ចី ស្អាតដូចបវរកញ្ញា ។

តួយ៉ាង មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាមួយរូបសម្រស់គូដណ្តឹងរបស់ អ្នកនាង កែវ វល័ក្ខ មិនត្រឹមតែសង្ហា រីឯមុខមាត់វិញ ក៏មើលទៅសុខភាពរមទមយ គួរឲ្យស្រលាញ់ជាខ្លាំង ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

ជីវិត​និងសង្គម

អានចប់រំជួលចិត្តណាស់! ចំថ្ងៃទិវាបុណ្យឪពុក ស្រាប់តែ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទម្លាយវីដេអូក្រាបថ្វាយបង្គំលោកឪពុក រួចភ្ជាប់សាររៀបរាប់បែបនេះថា…(មានវីដេអូ)

Published

on

By

កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២២ នាម្សិលមិញនេះ គឺជាថ្ងៃទិវាបុណ្យឪពុក ហើយគេក៏បានឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានទម្លាយវីដេអូ ដែលជាសកម្មភាពក្រាបថ្វាយបង្គំលោកឪពុកជាទីស្រលាញ់របស់ខ្លួន ដោយភ្ជាប់សារយ៉ាងវែងអន្លាយដែលមានន័យថា៖

“ទោះបីលោកពុកមិនបានរៀនសូត្រ មិនចេះអក្សរ ប៉ុន្តែលោកពុកមានមហិច្ឆិតាខ្ពស់ណាស់ លោកបានប្រឹងប្រែងយកកម្លាំងបាយ ដើររែកដីដោះស្រាយជីវភាព ហើយគាត់ហ៊ានណាស់ ដាច់ចិត្តប្រថុយលក់ដីស្រែអស់ ប្រឹងបណ្ដុះបងប្រុសម្នាក់ ឲ្យបានរៀនសូត្រ ដែលជាក្ដីសង្ឃឹម និងសរសទ្រូងដល់ប្អូនៗ ។

ដោយសារឃើញការលំបាករបស់ឪពុកខ្លាំងពេក កាលនោះ បងប្រុសខ្ញុំសុំម៉ែ ឈប់រៀននៅធ្វើការនៅភ្នំពេញ ទាំងដែលអាយុមិនទាន់គ្រប់18 ឆ្នាំផង។ ពេលបងប្រុសមកធ្វើការភ្នំពេញ រកកោះត្រើយមិនឃើញទេ គឺមិនសូវបានដូចបំណងលោកពុកគិត តែយ៉ាងណាលោកពុកនៅតែមានជំនឿចិត្តលើកូនប្រុសគាត់ជានិច្ច ។

ខ្ញុំធ្លាប់លឺបងប្រុសនិយាយពេលគាត់បរាជ័យត្រលប់មកពីភ្នំពេញប្រាប់ម៉ែថា (ម៉ែបើសិនជាគាត់ស្លាប់ គ្រួសារយើងមានហូបចុកគ្រប់គ្រាន់ គាត់នឹងស្លា.ប់ភ្លាម) ។ ម៉ែងាកមើលមកបងប្រុសហើយស្ដីអោយថាកុំនិយាយអោយពុកលឺមិនបានទេប្រយ័ត្នពុកខឹង តែទឹកភ្នែកម៉ែវិញពេលនោះហូព្រោះសំដីបងចាក់ដោតបេះដូងគាត់ពេក

តាមពិតលោកពុកដឹងរឿងទាំងអស់ តែលោកនៅតែមិនហូរទឹកភ្នែក គាត់មិនអោយកូនបាក់ទឹកចិត្ត ។ រហូតអស់ជំរើសតស៊ូនៅភ្នំពេញ បងប្រុសលឺថាទៅកូរ៉េប្រាក់ខែច្រើនក៏ប្រាប់លោកពុក លោកពុកចាប់ផ្ដើមមានក្ដីសង្ឃឹមខ្លាំងជឿជាក់លើកូនគាត់អាចធ្វើបាន បងប្រុសដើរដាក់ពាក្យ តាំងពីសម័យក្រុមហ៊ុននៅជិតប៉ុស្តិ៍លេខ3 តែអត់ជាប់ ក្រោយទៀតក្រុមហ៊ុនរើសខាងកសិកម្មនៅក្បែរស្ប៉ាក

គឺទៅជាមួយខ្ញុំ ក៏មិនជាប់ទៀត កាលនោះខ្ញុំក៏មិនទាន់គ្រប់អាយុទេ ហើយខ្ញុំធ្វើអត្តសញ្ញាណបណ្ណតំឡើងអាយុ 2ឆ្នាំ បង្គ្រប់រហូតដលសព្វថ្ងៃ បន្ទាប់មកទៀតដាក់ពាក្យនៅក្រុមហ៊ុនជិតវិមានឯករាជ្យ បានជាប់ហើយតែគ្មានលទ្ធភាព បង់ថវិកា 3500$ ក៏មិនបានទៅទៀត ។ ក្រោយមកទៀតទើបក្រសួងការងារចាប់ផ្ដើមជ្រើសរើស និងឱ្យសិក្សានៅសាលាកប់ស្រូវ ខ្ញុំមិនហ៊ានដាក់ពាក្យព្រោះគ្មានលទ្ធភាពក្នុងការបង់ថ្លៃសាលា

គឺលោកពុកសម្រេចឲ្យបងប្រុសរៀនតែម្នាក់ទេ ដើម្បីបានទៅ ចាំយោងគ្នាតាមក្រោយ ទុកឲ្យខ្ញុំនិងប្អូនប្រុសនិមល់នៅធ្វើការ ដើម្បីផ្គត់ផ្គង់ដោះស្រាយគាត់រៀនសិន បងប្រុសប្រឹងរៀនណាស់ប្រឡងជាប់ហើយនៅរង់ចាំ 2 ឆ្នាំ ទើបធ្លាក់ឈ្មោះមកក្នុងឆ្នាំ 2008 ពុកដើរចងការគេផង ខ្ចីគេផងព្រោះពេលនោះអស់ស្រែលក់ហើយ ដោះស្រាយយ៉ាងណាបានទៅកូរ៉េសិន ។

និយាយទៅបងប្រុសតស៊ូតាំងពីឆ្នាំ1997 ដល់ឆ្នាំ2008 ជាការុញច្រានរបស់លោកពុកទើបបានទៅកូរ៉េ។ គិតទៅតស៊ូរយ:ពេល11ឆ្នាំទើបបានទៅកូរ៉េ បើទៅកូរ៉េបងប្រុសប្រហែសតែបន្តិច អ្វីគ្រប់យ៉ាងនឹងរលាយអស់ ។ (លោកពុករឹងមាំណាស់មានរឿងអីក៏ដោយមិនងាយហូរទឹកភ្នែកទេ) តែបែជាហូរទឹកភ្នែកនៅពេលកូនថ្វាយបង្គុំ។

ខ្ញុំរស់នៅក្នុងភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ជារឿងពិត មិនមែនជារឿងនិទានអ្វីទេ ក្នុងភូមិអ្នកណាក៏ដឹងដែរ ថាឪពុកចិត្តធំ សុខចិត្តទៅរែកដីលក់ស្រែដើម្បីឲ្យកូនទៅរៀន។ នៅក្នុងភូមិខ្ញុំ កាលនោះអ្នកដែលរែកដី ជាអចិន្ត្រៃយ៍មានតែពីរនាក់ទេ គឺឪពុកខ្ញុំ និងពូទុន តែពូទុនគាត់បានស្លា.ប់ហើយ ។

ពេលនោះបើគ្មានក្រសួងការងារ និងការឯកភាពរបស់រាជរដ្ឋាភិបាលកម្ពុជានិងកូរ៉េ គ្រួសារខ្ញុំក៏គ្មានឱកាសបានទៅកូរ៉េដែរ ហើយមិនមែនតែកម្ពុជាទេដែលទៅធ្វើការងារនៅកូរ៉េ មានថៃ វៀតណាម ឥណ្ឌូណេស៊ី ប៉ាគីស្ថាន ចិន ស្រីលង្កា និងមានច្រើនទៀត……. ហើយកូរ៉េខ្លួនឯងក៏ធ្លាប់ទៅធ្វើជាពលករគេដែរ ។ តើមានបងប្អូនណាខ្លះ ដឹងថាកូរ៉េធ្លាប់ធ្វើពលករឲ្យគេ? ហើយធ្វើឲ្យប្រទេសណាខ្លះ? ហើយក្នុងចន្លោះពេលណា?” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Continue Reading

ជីវិត​និងសង្គម

លក់ទ្រព្យអស់ ដោះបំណុលម្តាយញៀ.នល្បែង បូរមី ទម្លាយនៅសល់ជិត១០ម៉ឺនទៀត(មានវីដេអូ)

Published

on

By

កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនជាច្រើនមានការផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញស្រីស្អាត បូរមី Live នៅលើបណ្តាញសង្គមយំគគ្រូកតូចចិត្តរឿងម្តាយធ្វើបាបចិត្តម្តងហើយម្តងទៀត យកលុយពីផ្ទះម្តងៗរាប់ពាន់ រាប់ម៉ឺនដុល្លារ ចូលកាស៊ីណូ បំផ្លាញកូនស្រី សូម្បីតែផ្ទះបង់រំលោះក៏ត្រូវអស់ដែរ ។

យ៉ាងណាមិញ បន្ទាប់ពីធ្វើការ Live យំគគ្រូកធ្វើឲ្យមហាជនជាច្រើនបានានាំគ្នាអាណិតដល់នាងគ្រប់គ្នា ដោយម្តាយគេខ្លះជួយចម្រើនកូន តែម្តាយរូបនាង បែរមិនចេះអាណិតចិត្តដល់កូនស្រីបន្តិចសោះ កូនសុំអង្វរច្រើនដង កុំឲ្យលេងល្បែង ព្រោះគ្មានចម្រើន តែម្តាយមិនស្ដាប់ ។

ដោយឡែក ក្រោយចាកចេញពីផ្ទះអស់មួយរយៈ សង្ស័យពេលនេះអស់លុយរលីង រូបនាងក៏បង្ហោះវីដេអូនៅលើតាមបណ្តាញ TikTok ថាម្តាយត្រឡប់មកវិញ ខណៈពេលខ្លួនលក់អ្វីគ្រប់យ៉ាងអស់រលីង មិនថាជា កាបូបថ្លៃៗដែលរូបនាងធ្លាប់ស្រលាញ់ ខោអាវ ប្រមូលសងគេខ្លះៗ ហើយពេលនេះនៅសល់ដលទៅ ៦៦០០០ ដុល្លារទៀតឯណោះ តែរូបនាងគ្មានរអ៊ូរទាំអ្វីឡើយ តែរីករាយពេលឃើញម្តាយត្រឡប់មកវិញ ។

បន្ទាប់ពីបានឃើញវីដេអូឃ្លីបនៅលើបណ្តាញសង្គម TikTok ហើយនោះក៏មានបណ្តាអ្នកគាំទ្ររូបនាងបាននាំគ្នាចូលទៅ ខំមិន ផ្តល់ជាកម្លាំងចិត្តជាខ្លាំងទៅលើរូបនាង ហើយអ្នកខ្លះទៀតក៏បានលើកឡើងថា៖ “ល្អប្រពៃណាស់ក្មួយ កូនជួយរ៉ាប់រងម៉ែចឹងទេវតាស្រោចស្រង់ហើយណាក្មួយ, ស៊ូៗចែលុយអាចរកបានទេចែ, ស៊ូៗចេ ដើម្បីគ្រួសារមិនស្រយ៉ត់ទេ, ជឿជាក់លើចែ ចែជាមនុស្សរឹងមាំ, បងពិតល្អ ទោះបងធ្លាក់ដល់ចំណុចក៏ធ្លាក់មិនយូរដែរព្រោះបងជាកូនល្អ សូៗបង, តស៊ូសម្រាប់ដើរទៅមុខបន្តទៀត” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Continue Reading

អត្ថបទថ្មីៗ