ពិតជាស្រស់ស្អាតណាស់! តារាសម្តែងអៀ ម៉េងលិ ពេលតុបតែងជាក្នុងឈុតកូនក្រមុំបែបនេះ ពិតជាស្រស់ស្អាតខ្លាំងណាស់

ភ្នំពេញ ៖ ប្រិយមិត្តអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ក្រោយបានឃើញតារាសម្តែងវ័យក្មេង អៀ ម៉េងលិ បង្អួតសម្រស់ក្នុងឈុតកូនក្រមុំបែបបុរាណ មើលទៅពិតជាស្រស់ស្អាត និង ទាក់ទាញជាខ្លាំង ។ជាក់ស្តែង ធ្លាប់តែឃើញ អៀ ម៉េងលិ បង្អួតសម្រស់តាមរយៈការតុបតែងខ្លួនបែបទាន់សម័យសិចស៊ី បញ្ចេញដើមទ្រូង និង សាច់សខ្ចីគួរឱ្យក្នាញ់ តែថ្មីៗនេះនាងបានបង្ហាញសម្រស់ក្នុងឈុតអាពាហ៍ពិពាហ៍បែបប្រពៃណីខ្មែរវិញម្តង

ឃើញថាពិតជាប្លែក និង កាន់តែទាក់ទាញថែមមួយកម្រិតទៀត ។ មានការសរសើរពីសំណាក់អ្នកគាំទ្រពីសម្រស់ដ៏ផូរផង់របស់ អៀ ម៉េងលិ គ្រប់ៗគ្នា ។យ៉ាងណាមិញ ទោះបីជាមានសម្រស់ស្អាតបែបនេះក្តី តែបើក្រឡេកមើលសកម្មភាពសិល្បៈរបស់ អៀ ម៉េងលិ ហាក់មិនសូវមមាញឹកឡើយ ភាគច្រើននាងលេចមុខនៅក្នុងការថតស្ប៉តពាណិជ្ជកម្មនានាតែប៉ុណ្ណោះ

ប៉ុន្តែបើតាមប្រភពដែលស្និទ្ធតារាវ័យក្មេងរូបនេះបានឱ្យដឹងថា អៀ ម៉េងលិ មិនសូវខ្វាយខ្វល់នឹងការងារសិល្បៈដោយសារនាងមានរបរមួយចំនួននៅក្នុងដៃ៕ប្រភព៖pop

Related posts

Leave a Comment