ឱក គន្ធកញ្ញា ស្វាមី និងឆលី ស្លៀកមួយឈុតនេះស្រស់ស្អាតណាស់ ចំថ្ងៃបិណ្ឌ១ ថែមទំាងភ្ជាប់សារខ្លីមួយថា…

នាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ នេះ គឺជាថ្ងៃកាន់បិណ្ឌ១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។

ពិធីបុណ្យកាន់បិណ្ឌ ឆ្នាំ ២០២០ នេះ គឺប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០។

ក្នុងនោះ គេប្រទះឃើញ តារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពដ៏ស្រស់ស្អាតប៉ុន្មានសន្លឹក ជាមួយ ស្វាមី និងកូនជាទីស្រឡាញ់របស់ខ្លួន មើលទៅទាក់ទាញខ្លាំងណាស់ ព្រមទំាងភ្ជាប់សារខ្លីមួយថា “អរុណសួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នា ព្រឹកនេះត្រៀមចេញដំណើរ ទៅដាក់បិណ្ឌជុំគ្នា ។ សូមអនុមោទនាបិណ្ឌ១”។

ដើម្បីជ្រាប កាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ ៖

Related posts

Leave a Comment