អាណិតគាត់ណាស់ខ្លាំងណាស់! នេះហើយជីវិតអ្នកប្រដាល់ បើសិនជាអាចជាតិក្រោយកុំអោយកើតជាអ្នកប្រដាល់ទៀត មើលចុះផ្ទះជិតរលំហើយ ខំៗរហូតដល់រកផ្ទះ១អោយកូននៅមិនបាន

កីឡាករប្រដាល់ជើងខ្លាំងមួយរូប ដែលធ្លាប់សាងភាពល្បីល្បាញ និងធ្លាប់ឈ្នះខ្សែក្រវាត់២ស្ថាប័ន ឯម ខ្លឹម ខ្មៅ ឬមុត ខ្លឹមខ្មៅ បានដាក់ពាក្យផ្ទេរ ពីក្លិបប្រដាល់អាណាចក្រគុនខ្មែរ ទៅកាន់ក្លិបកំចាយមារ នៃក្រសួងមហាផ្ទៃ ដើម្បីស្វែងរកការប្រកួតឲ្យបានច្រើនសង្វៀន ខណៈពេលនៅក្នុងក្លិបចាស់រូបគេត្រូវបាន គេចងជើងឲ្យចាំតែឡើងប្រកួតសម្រាប់សង្វៀនប្រដាល់ របស់ទូរទស្សន៍បាយ័ន តែមួយប៉ុណ្ណោះ។

មុត ខ្លឹមខ្មៅ ជាកីឡាករល្បីល្បាញមួយរូបភាគច្រើន ប្រកួតនៅក្នុងសង្វៀនបាយ័ន និងមានអាជីពជាអ្នកប្រដាល់រយៈពេលជាង១០ឆ្នាំមកហើយ ដោយមានប្រវត្តិប្រកួតជាង១០០លើក ក្នុងនោះធ្លាប់ឈ្នះខ្សែក្រវាត់ស្រាបៀរកម្ពុជា ទម្ងន់៦៣,៥ គីឡូក្រាម ឆ្នាំ២០១៣ ពីផល សោភ័ណ្ឌ និងបាន របូតខ្សែក្រវាត់នេះវិញ ដោយបានចាញ់កីឡាកររឿងសោភ័ណ្ឌ នៅឆ្នាំ២០១៤ នៅសង្វៀនបាយ័ន។

ដោយឡែក បន្ទាប់ពីការខិតខំប្រកបអាជីពជាអ្នកប្រដាល់អស់រយៈពេលជាង ១០ឆ្នាំមកនេះ ស្រាប់តែកាលពីម្សិលមិញនេះ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក កីឡាករ មុត ខ្លឹមខ្មៅ បានបង្ហោះទិដ្ឋភាពផ្ទះរបស់ខ្លួន និងបានភ្ជាប់សារមួយឃ្លា ដែលធ្វើឲ្យមហាជន ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ហាក់មានការរំជួលចិត្ដជាខ្លាំង ដោយមានខ្លឹមសារថា៖”នេះជាផ្ទះជិតរលំហេីយ វៃលែងកើតហេីយរកតែផ្ទះ ១អោយកូននៅមិនបាន ជីវីតខ្ញុំ”៕

Related posts

Leave a Comment