មិនធម្មតា! ថៅកែ​ហាង​ពេជ្រ​ចិត្ត​ធម៌លោក​ស្រីទ្រី ដាណា បានបង្ហោះសារចែករំលែកចំនេះដឹង​ធ្វើការ រកស៊ី អានហើយដូចរើសបានកំណប់

ភ្នំពេញ ៖ ប្រិយមិត្តអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយ ថៅកែ​ហាង​ពេជ្រ​ចិត្ត​ធម៌លោក​ស្រីទ្រី ដាណា នៅ​យប់​ថ្ងៃទី២​ ខែ​កញ្ញា ឆ្នាំ២០២០​នេះ បាន​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​ការ​ធ្វើការ រកស៊ី ស្ដាប់​ហើយ អាច​ធ្វើឲ្យអ្នក​ស្ថិតក្នុង​បរិបទ​នេះ កើន​ចំណេះដឹង ហើយ​ធ្វើ​ការ​សម្រេច​ចិត្ត​ ឡើងវិញ។ដោយឡែក អ្នកស្រី បានបង្ហោះសារ បង្ហាញពីទស្សនៈរបស់ខ្លួនបែបនេះថា «ធ្វើការ​ក៏ដោយ រកស៊ី​ក៏ដោយ ត្រូវ​សួរ​ខ្លួនឯង​សិន ថា​មានចិត្ត​ស្រលាញ់​អត់ ចង់​ធ្វើ​វា​ឬ​អត់ បើ​មិនទាន់​ស្រលាញ់ បើ​មិនទាន់​ចង់​ទេ បើ​មើល​ឃើញតែ​ប្រាក់ខែ

ឬ​ផលចំណេញ​មួយ​មុខ​ទើប​ធ្វើ គួរ​កុំ​បន្ត​វា​អី។វា​ហាក់ដូចជា​រស់នៅ​ជាមួយ​មនុស្ស​ដែល​យើង​មិន​ស្រលាញ់ ហើយ​បង្ខំចិត្ត​នៅ​ជាមួយ​ព្រោះ​គ្មាន​ជម្រើស​ដែរ ធៀប​សាហាវ​ស្រលាញ់​ពិតប្រាកដ យើង​នឹង​ប្រឹង​ថែ យើង​នឹង​សប្បាយចិត្ត​រាល់ថ្ងៃ យើង​នឹង​រក​វិធី​ធ្វើ​ឱ្យគេ​ញញឹម ហើយ​យើង​ក៏​គិតថា​ជីវិត​មានន័យ»។ជាក់ស្តែង អ្នកស្រី បានបញ្ជាក់ថា «ការរកស៊ី ធ្វើការ ក៏​ចឹ​ង​ដែរ ពេល​យើង​ស្រលាញ់ យើង​ដាក់ចិត្ត យើង​នឹង​ខំប្រឹង​ដើម្បី​វា ហើយ​យើង​មិន​ដែលមាន​អារម្មណ៍​ថា​វា​ជាការ​ងារ​ទេ យល់ថា​វា​ការកម្សាន្ត​។​ ស្រួល​មិន​ស្រួល ញៀ ន​ខ្លាំង អ្វី​ផ្សេង​ក៏​មិន​ចង់​ធ្វើ​ដែរ»។ក្នុងនោះដែរ អ្នកជំនួញដ៏ជោគជ័យរូបនេះ បន្តថា

«ឥឡូវ​ចែ ដា​ណា សួរ រាល់ថ្ងៃ​ធ្លាប់​គិត​អត់ ថា​ខ្លួនឯង​ស្រលាញ់​អី​គេ ចង់​ធ្វើ​អី រកស៊ី​អី​? មាន​ចម្លើយ​ហើយ ចាំ​សួរ​ខ្លួនឯង​ទៀត ថា​ខ្លួនឯង​ជំនាញ​អី​ខ្លះ ត្រូវ​នឹង​អ្វីដែល​ចង់​នោះ​អត់​? ឆ្លើយ ២​សំនួរ​នេះហើយ ចាំ​សរុប​មកវិញ ហើយ​សួរ​ទៀត ថា​ធ្វើ​ម៉េច​សម្រេច​គោលដៅ​នោះ​។ រក​ដល់​ចម្លើយ​ចុងក្រោយ ប្រឹង​ធ្វើតាម​នោះ​ទៅ ជោគជ័យ 30% ហើយ​។ នៅ 50% ទៀត ពឹង​លើ​ការប្រឹងប្រែង ហើយ​ន​20% ទៀត ក៏​ពឹង​លើ​សំណាង​ដែរ»៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment