មិនធម្មតា! ម៉ែ​រួយ ឡើងជា​ងារ​ជា​«​ឧកញ៉ា​» រហូត​លោក​ជំទាវ​ហ៊ុន ស៊ី​ណាត ថ្លែង​សារ​ថា​…

អ្នកស្រី​ណា​រួម ហៅ​ម៉ែ​រួយ អគ្គ​នាយិកា​ក្រុមហ៊ុន​រួយ​អ៊ី​ហ្វី​នី​ធី ឯ​.​ក ត្រូវ​បាន​ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់បង្គាប់​ផ្ដល់​គោរមងារ​ជា​«​ឧកញ៉ា»។

តាមរយៈ​ដំណឹង​ល្អ​នេះ ធ្វើ​ឲ្យ​អ្នកគាំទ្រ ពិសេស​តំណាង​ចែកចាយ​របស់​អ្នកស្រី​ចូលរួម​អបអរសាទរ​ព្រោងព្រាត ហើយ​សូម្បីតែ​លោកជំទាវ​ហ៊ុន ស៊ី​ណាត ប្អូនស្រី​បង្កើត​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ក៏បាន​ចូលរួម​អបអរសាទរ និង​ជូនពរ​លោកជំទាវ​ឧកញ៉ា​វ័យក្មេង​រូប​នេះ​ផងដែរ។

ជាក់ស្ដែង​លោកជំទាវ​ហ៊ុន ស៊ី​ណាត បាន​ជូនពរ​ដូច្នេះ​ថា «​សូម​ចូលរួម​អបអរសាទរ​ចំពោះ​កូនស្រី ស្រី ណា​រួម ដែល​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​នរោត្តម សីហមុនី​ប្រទាន​គោរមងារ​ជា​ឧកញ៉ា និង​សូម​ជូនពរ កូនស្រី​ទទួល​បាន​នូវ​សុខភាព​ល្អ ជាពិសេស​ជោគជ័យ​គ្រប់ប្រការ និង​សម​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​ប្រាំ​ប្រការ​គឺ អាយុ​: វណ្ណ​: សុខ​: ពល​: និង​បដិភាណ​: កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ 1.9.2020»។

ថ្ងៃនេះ​ផង​ដែរ យើង​សូម​លើក​យក​ប្រវត្តិ​ម៉ែ​រួយ មក​ភ្ជាប់​ជាមួយ​អត្ថបទ​នេះ​ផង​ដែរ។ ម៉ែ​រួយ​មានឈ្មោះ​ល្បី​យ៉ាង​ខ្លាំង​ទៅ​លើ​ការបង្រៀន​ច្បាប់​ស្រូប​ទាញ ពង្រឹង​ផ្លូវចិត្ត​មនុស្ស លុបបំបាត់​ភាព​បាក់​ទឹកចិត្ត ជួយ​អោយ​មនុស្ស​រឹងមាំ ក្លាហាន​ជម្នះ​រាល់​ឧបសគ្គ ដែល​​កើត​ឡើង​ចំពោះមុខ អោយ​ឈានទៅរក​គោល​ដ៏​ធំ​បំផុត​របស់ខ្លួន។ ម៉ែ​រួយ​ជា​មនុស្ស​ដំបូង​គេ ​ដែលជា​អ្នក​ចែករំលែក​ច្បាប់​ស្រូប​ទាញ​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា អាចនិយាយបាន​ថា​ជា​គ្រូ​ដើម​នៃ​ច្បាប់​ស្រូប​ទាញ Law Of Attraction នៅ​កម្ពុជា​។​

ជីវិត​របស់​ម៉ែ​រួយ​មុនពេល​ប្រើ​ប្រាស់​ច្បាប់​ស្រូប​ទាញ​ គឺ​លំបាក​វេទនាណាស់ ខ្លួន​ជា​ក្មេងស្រី​តូច​ម្នាក់​អាយុ​ត្រឹម​17​ឆ្នាំ ​បាន​បោះបង់ចោល​ការសិក្សារ​ទៅ​ស៊ី​ឈ្នួល​គេ​នៅ​ប្រទេស​ថៃ​រយៈពេល​៥​ឆ្នាំ យកលុយ​មក​ចិញ្ចឹម​គ្រួសារ​។ ម៉ែ​រួយ​កើត​ចេញពី​ត្រកូល​អ្នកក្រីក្រ​នៅតាម​ខេត្ត កំព្រា​ឱពុក ថែមទាំង​មាន​បងប្អូន​ច្រើន ​និង​ជំពាក់​បំណុល​គេ​100000$។ ជីវិត​បានដើរ​ដល់​ផ្លូវ​ទាល់ ម៉ែ​រួយ​ក៏​សម្រេចចិត្ត​រៀន​ច្បាប់​ស្រូប​ទាញ​ដោយ​ឃើញ​ថា​វា​ជា​ច្បាប់​លំដាប់​ពិភពលោក​ ដែល​សេដ្ឋី​គ្រប់គ្នា​ប្រើប្រាស់​អាច​អោយ​ម៉ែ​រួយ​ផ្លាស់ប្តូរ​ជីវិត​បាន។

អភិនីហារ មាន​ពិត​ចំពោះ​ការ​ប្រើប្រាស់​ច្បាប់​ស្រូប​ទាញ Law of Attraction ធ្វើអោយ​មែ​រួយ​អាច​ផ្លាស់​ប្តូរ​ជីវិត​បាន​យ៉ាង​លឿន​បែប​ផ្លូវកា​ត់​នៃ​ជីវិត រយៈពេល​ត្រឹម​៦​ខែ ​ម៉ែ​រួយ​មានលទ្ធភាព​ដោះបំណុល 100000$​បាន សាង​ក្រុមហ៊ុន​បាន ថែមទាំង​មានកេរ្តិ៍ឈ្មោះ​ក្នុងសង្គម​ ហើយ​ក៏​ក្លាយជា​គ្រូ​ច្បាប់​ស្រូប​ទាញ​តាំងពី​ពេលនោះ​មក​។

អ្នកគ្រូ​រួយ​មកទល់ពេលនេះ​បាន​បង្រៀនច្បាប់​ស្រូប​ទាញ​រយៈពេល​២​ឆ្នាំ​មក​ ហើយ​ កូនសិស្ស​រាប់ម៉ឺន​នាក់​ដែល​បាន​ផ្លាស់ប្តូរ​ជីវិត​ដោយសារ​មេរៀន​ច្បាប់​ស្រូប​ទាញ​របស់​ម៉ែ​រួយ​។ ម៉ែ​រួយ​បាន​អះអាងថា ជីវិត​របស់​គាត់​មក​ដល់​ចំណុច​នេះ ​ដោយសារ​ច្បាប់​ស្រូប​ទាញ ​ហើយ​ម៉ែ​​​រួយ​ក៏បាន​បោះពុម្ព​សៀវភៅ មួយ​ក្បាល​ដែល​ហៅថា “ សៀវភៅ​១៤​ថ្ងៃ​ផ្លាស់​ប្តូរជីវិត​ជា​រៀងរហូត​” ដែល​ជា​មេរៀន​ដកស្រង់​ពី​ជីវិត​ពិត​ក្នុង​ការ​ប្រើប្រាស់​ច្បាប់​ស្រូប​ទាញ​បាន​ជោគជ័យ។

ប្រសិន​បើ​បងប្អូន​ចង់​ជោគជ័យ​ពិតប្រាកដ ផ្លាស់ប្តូរ​ជីវិត​លឿន​បែប​ផ្លូវ​កាត់ លែង​បាក់​ទឹកចិត្ត អាច​ទៅ​រៀន​ពី​ម៉ែ​រួយ​បាន​ដោយ​ចូលទៅ​កាន់ Facebook Page: Maerouy Queen of Univers រឺ Channel Youtube: Maerouy Queen of Univers៕

Related posts

Leave a Comment