កម្រឃើញ តារាចម្រៀង ទេព បូព្រឹក្ស បង្ហោះសារបែបនេះណាស់ អានហើយ ឡើងរំភើបតាម ពិសេសប៉ុន្មានម៉ាត់ចុងក្រោយ នោះគឺ…

ប្រិយមិត្តជាច្រើន ប្រហែលជាបានជ្រាបរួចមកហើយ កាលពី ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗ តារាចម្រៀង ងួន ចាន់ដេវីត បានទិញរថយន្តទំនើប ROLLS ROYCE GHOST យកទៅ Surprise តារាចម្រៀង ទេព បូព្រឹក្ស នៅកន្លែងកក់សក់មួយកន្លែង សម្រាប់គំរប់ខួបស្រឡាញ់គ្នា រយៈ៤ឆ្នាំ ដល់ថ្នាក់ធ្វើឲ្យ ទេព បូព្រឹក្ស រំភើបចិត្តហួសពីការស្មាន រហូតស្រក់ទឹកភ្នែក។

តារាចម្រៀង ងួន ចាន់ដេវីត បានភ្ជាប់សារដ៏មានខ្លឹមសារមួយថា ៖ “Surprise new toy ROLLS ROYCE GHOST for my girl សម្រាប់ ៤ឆ្នាំ anniversary, ផ្លូវដើរមកវែងឆ្ងាយឧបសគ្គក៏ច្រើនរាប់មិនអស់ ការលំបាក តស៊ូ រហូតមកដល់ពេលនេះ ។ ហើយបងក៏គិតថាកាដូ នេះក៏ជារស់ជាតិជីវិតថ្មី ដែលយើងសាងឡើងពីដៃទទេ ក៏អាចចាត់ទុកជាការចងចាំដ៏ពិសេសពិសាលមួយ នៅក្នុងចំណែកជីវិតមួយនេះ។

ពួកយើងនឹងដើរទៅមុខជាមួយគ្នារួមសុខរួមទុក្ខរហូតដល់ថ្ងៃចុងក្រោយ នៃជីវិតគូរមួយនេះ I Love you @TEP BOPREK ហើយជាចុងក្រោយ ក៏សូមអរគុណដល់បងប្អូនល្អទាំងអស់គ្នា ក៏ ដូចជាអរគុណ ហ្វេន សម្រាការលើកទឹកចិត្ត និង ជំរុញអោយពួកយើងឆ្ពោះទៅមុខ ។ សូមចងចាំថា ជឿជាក់លើខ្លួនឯង ក្រោយឈរជំនះនឹងឧបសគ្គជីវិត ដែលជាកម្មផលនៃធម្មជាតិ ភាពអំនត់ នឹងនាំអ្នកទៅកាន់ភាពជោគជ័យ”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញ តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយ កម្រឃើញតារាចម្រៀងរូបនេះ សរសេរអ៊ីចឹងណាស់ ដោយបញ្ជាក់ថា ៖

“ជីវិតពួកយើងដូចជាដើមឈើចឹង ខំដាំដាក់ជីត្រូវទប់នឹងព្យុះភ្លៀង ភ្លៀងធំ ភ្លៀងតូច ពេលខ្លះក៏ចង់រលំ ម៉ាសា ម៉ាសា តែនៅតែខំដកដង្ហើមដើម្បីឲ្យបានផ្លែផ្កា ពេលនេះដល់ពេលប្រមូលផលខ្លះៗហើយ ការបរាជ័យច្រើនលើកច្រើនសារ គឺបង្រៀនយើង ឲ្យក្លាយជាមនុស្សរឹងមាំ តស៊ូ អត់ធ្មត់ នឹងនាំយើង ទៅរកភាពជោគជ័យ អូននិយាយត្រូវអត់ G-Devith អនាគតប្តីសំលាញ់”៕

Related posts

Leave a Comment