តារាសម្តែង កុល ដាវី ខូចចិត្តខ្លាំង ក្រោយបាត់បង់កូននៅផ្ទៃ ក៏បង្ហោះសារមួយឃ្លា “អ្វីដែលត្រូវធ្វើបន្ត មានតែកាត់ចិត្ត ខំថែសុខភាព”

តារាសម្តែងស្រស់ស្អាត និងមានឈ្មោះល្បី អ្នកនាង​ កុល ដាវី ហាក់នៅមិនទាន់ ធ្វើចិត្តបាននៅឡើយទេ ក្រោយពេលបាត់បង់កូននៅក្នុង រយៈប៉ុន្មានថ្ងៃមកនេះ ព្រោះតែក្តីនឹករលឹក ការស្រលាញ់ និងអាណិតដល់កូននៅផ្ទៃ ដែលត្រូវបាត់បង់គាត់ទៅទាំងបែបនេះ ។

ភាពទុក្ខសោក និងរន្ធ ត់ចិត្តមួយនេះមានតែអ្នកដែលធ្លាប់ ជួបរឿងមួយនេះទេទើបយល់ច្បាស់ ថាឈឺចាប់កម្រិតណា ពេលដែលបានជួបបញ្ហាមួយនេះ ។ កូនដំបូងរបស់អ្នកនាង បានចាកចេញទៅ មិនត្រឹមតែអ្នកនាងផ្ទាល់ទេ ដែលឈឺចាប់ ស្វាមី និងក្រុមគ្រួសារទាំងអស់ក៏ពិបាកចិត្ត តែពួកគាត់បានព្យាយាមលើកទឹកចិត្តអ្នកនាង ជាហូរហែរបន្តបន្ទាប់គ្នា។

យ៉ាងណាមិញ នៅថ្ងៃនេះ អ្នកនាងកុល ដាវី បានបង្ហោះសារទាំងមិនអស់អាល័យថា “អ្វីដែលខ្ញុំត្រូវធ្វើបន្ត មានតែកាត់ចិត្ត ខំថែសុខភាពខ្លួនឯង ទាំងផ្លូវកាយ និង ផ្លូវចិត្ត អរគុណបងប្អូនទាំងអស់គ្នាជាពិសេសនាក់ដែលធ្លាប់ឆ្លងកាត់ជួបរឿងដូចខ្ញុំ ព្រមទាំងបងប្អូនសិល្បះទាំងអស់ដែលបានអោយកំលាំងចិត្តដល់ខ្ញុំ និង បារម្មណ៍ពីសុខភាពខ្ញុំ “។

Related posts

Leave a Comment