កូន Love Riya ចេះណាស់ បានប្រគេន ភេសជ្ជៈ ដល់ព្រះសង្ឃ ក្នុងពិធីបុណ្យសព ម៉ាក់យាយ ធ្វើឲ្យគ្រប់គ្នាលាន់មាត់ ថា…(មានវីដេអូ)

កាលពី ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០ ដែលទើប កន្លងផុតទៅ ប៉ុន្មានថ្ងៃនេះ អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់ គឺ អ្នកនាង Love Riya បានជួបទុក្ខធំ ដោយម្តាយបង្កើតរបស់ខ្លួន ទទួលមរណភាពបាត់ទៅហើយ ដោយសារជំងឺ ហើយក៏បាន ធ្វើឲ្យកូនៗទំាង៦នាក់ សម្តែងក្តីសោកសៅជាពន់ពេក ស្ទើរមិនគួរឲ្យជឿ។

Love Riya ជាកូនពៅគេ នៅក្នុងគ្រួសារ ហើយកូនទំាង៦នាក់ ពិតមានទឹកចិត្តប្រពៃ ខ្លាំងណាស់ បើទោះជាម្តាយ ចង់បានអ្វី ធ្វើអ្វី កូនៗ តាមបំណងម្តាយ ទំាងអស់ ទៅតាមលទ្ធភាពដែលពួកគេធ្វើបាន នេះបើតាមការបញ្ជាក់ទំាងអារម្មណ៍រំជួលចិត្ត ដែល Love Riya ថ្លែងប្រាប់នៅក្នុងកាល Live វីដេអូ នៅថ្ងៃដែលម្តាយទទួលមរណភាព។

ក្នុងនោះ អ្វីដែលរឹតតែខ្លោចចិត្តថែមទៀតនោះ ម្តាយ Love Riya មានជំងឺច្រើនមុខណាស់ មានដូចជា ជំងឺពុកឆ្អឹង ជំងឺទឹកនោមផ្អែម ព្រមទំាងជំងឺជាច្រើនមុខទៀត ហើយនៅ ពេលកូនៗ នាំម្តាយទៅងួតទឹកសំអាតខ្លួនម្តងៗ ម្តាយរូបនេះ តែងតែប្រាប់ថា គាត់ឈឺឆ្អឹងខ្លាំងណាស់។

លុះមកដល់ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២០ ចំថ្ងៃសែនក្បាលទឹក កូនៗទំាង៦នាក់ បានដង្ហែ សពម្តាយ ចេញពីផ្ទះ យកទៅបូជា ហើយ នៅវេលាម៉ោង ២រសៀលនេះ មើលទៅពិតជាស្រណោះ ស្ទើរទប់ទឹកភ្នែកអត់ជាប់។

ចំណែកនៅមុននេះបន្តិច នាថ្ងៃដដែល គេប្រទះឃើញ Love Riya បានបង្ហោះរូបភាពជាច្រើនសន្លឹកពីកូនស្រីរបស់ខ្លួន ហើយភ្ជាប់សារខ្លីមួយថា “ចេះណាស់ អូនទែនៗ បានប្រគេនភេសជ្ជៈ ដល់ព្រះសង្ឃ ក្នុងពិធីបុណ្យសព ម៉ាក់យាយ សូមជូនបុណ្យកុសលដល់អ៊ុំពូមីង តាយាយ ទាំងអស់គ្នាផង”។

ក្រោយឃើញបែបនេះ ធ្វើឲ្យហ្វេនៗ លាន់មាត់សរសើរថា ៖ ចេះណាស់ទែនៗ, គួរអោយស្រលាញ់ដល់ហើយអូនទែន, សូមអោយទែនមានសុភាពល្អពេញមួយជីវិត, ចេះអីក៏ចេះម្លេស អូនទែនៗ, ឆ្លាតណាស់ ព្រមទំាងនៅមានពាក្យសរសើរ អូនទែនៗជាច្រើនទៀត៕

Related posts

Leave a Comment