Connect with us

កម្សាន្ត

ថ្ងៃប្រកួតលើឆាកអន្តរជាតិ ខិតជិតមកដល់ ឌី បញ្ញាវិមាលា កាន់តែស្អាតលើសដើម

Published

on

ភ្នំពេញ៖ ច្រើនខែមកហើយដែលកម្មវិធី Miss Teen International Cambodia បានរកឃើញម្ចាស់ជ័យលាភី។ ដោយម្ចាស់មកុដឯកដំបូងបានទៅលើកញ្ញា ឌី បញ្ញាវិមាលា ដែលនាងជាបវរកញ្ញាវ័យក្មេងត្រឹមអាយុ១៤ឆ្នាំប៉ុណ្ណោះ។ ពិតណាស់ បើទោះបីនាងនៅក្មេង ប៉ុន្តែសមត្ថភាព និងចំណេះដឹងនាងក៏មិនអន់ប៉ុន្មានឡើយ។

ក្រៅពីសមត្ថភាព បើនិយាយដល់មុខមាត់ Miss Teen International Cambodia 2021រូបនេះ មានមុខមាត់ស្អាតមិនណយនោះទេ។ ជាពិសេស កម្ពស់នាងក៏ខ្ពស់ រូបរាងក៏ស្រឡូនត្រូវនឹងស្តង់ដារបវរកញ្ញាពិតៗតែម្ដង។ លើសពីនេះទៅទៀត ថ្មីៗនេះនាងបានបង្ហោះរូប ដោយការរៀបចំខ្លួន ពាក់ឆៀង និងមកុដ ព្រមទាំងMake upផងនោះ មើលទៅនាងពិតជាស្រស់សោភា ធ្វើឲ្យហ្វេនសរសើរពីសម្រស់ដ៏ផូរផង់នាងគ្រប់គ្នា។

គួរបញ្ជាក់ផងដែរថា កញ្ញា ឌី បញ្ញាវិមាលា នឹងតំណាងបវរកញ្ញាយុវតីអន្តរជាតិកម្ពុជា ទៅប្រកួតក្នុងកម្មវិធី Miss Teen International នៅឯប្រទេសឥណ្ឌានាពេលខាងមុខឆាប់ៗនេះ។ សង្ឃឹមថាប្រិយមិត្តនឹងនៅតែបន្តគាំទ្រចាំលើកទឹកចិរ្តនាងឲ្យបានគ្រប់ៗគ្នា ហើយពេលនេះនាងក៏បានត្រៀមខ្លួនរួចរាល់ មិនថាការដើរម៉ូត ឆ្លើយសំណួរ និងអ្វីជាច្រើនផ្សេងទៀត ដែលនាងបានត្រៀមទុកសម្រាប់ពេលទៅប្រកួតខាងមុខនោះ៕

សូមទស្សនារូបភាពខាងក្រោម៖

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

កម្សាន្ត

ស្រ់សណាស់លោកអើយ! អីយ៉ា ហ៊ិន ច័ន្ទនីរ័ត្ន ដាក់ប៉ុន្មានសន្លឹកនេះ រំលេចជាមួយរ៉ូបពណ៌ស៊ីជំពូ ពិតជាសក្ក័សមជាមួយនឹងរូបសម្រស់នាងជាខ្លាំង

Published

on

By

ពិតណាស់ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន គឺជាអតីត ហ្រេ្វស៊ីស្រីរូបស្រស់ ដែលានកម្ពស់ខ្ពស់ស្រឡះ និងជាពិជាធីការិនីល្បីឈ្មោះបោះសម្លេង នាពេលបច្ចុប្បន្ននេះ ក្នុងនោះភាគច្រើនមហាជនបានដាក់រហ័សនាមឲ្យថា ជាតារាស្រីស្អាតសម្រស់អំណោយផលពីធម្មជាតិ ។

ពិតណាស់ ពិធីការិនី និងតារាសម្តែងស្រីរូបនេះ មិនត្រឹមតែមានរូបសម្បត្តិស្រស់ស្អាតពីធម្មជាតិនោះទេ រីឯសមត្ថភាព និងទេពកោសល្យដុងសិល្បៈពេញខ្លួនតែម្តង បានធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ និងស្រលាញ់គាំទ្រទៅលើរូបនាង កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។

មិនត្រឹមតែប៉ុណ្ណោះ ពិធីការិនីស្រីស្រស់រូបនេះ តែងតែធ្វើឲ្យមហាជន ជាពិសេសបណ្តាអ្នកគាំទ្រ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសរាល់ពេលដែលរូបនាងបានបង្ហោះចេញមកម្តងៗ បានធ្វើឲ្យទស្សនិកជនឃើញហើយពិតជាលង់សម្រស់នាងស្ទើរតែគ្រប់គ្នាតែម្តង ។

មួយវិញទៀត ទោះបីជាពិធីការិនីរូបនេះ មានវ័យកាន់តែជ្រេបន្តិចក្តី តែពិធីការិនីរូបស្រស់នេះ នៅតែមានភាពវ័យក្មេងស្អាត ស្បែងភ្លឺចែងចាំជាងវ័យដដែរ ។

ជាក់ស្តែង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២២ នេះ ហ៊ិន ច័ន្ទនីរ័ត្ន ឆក់បានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ក្រោយឃើញ ពិធីការិនីរូបស្រស់ បានរំលេចជាមួយរ៉ូបពណ៌ស៊ីជំពូរ ជាមួយការច្នៃម៉ូដជារូបបេះដូង មើលទៅពិតជាសក្ក័សមជាមួយនឹងរូបសម្រស់រូបនាងជាខ្លាំង ។

ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ មហាជនជាច្រើន ជាពិសេសអ្នកគាំទ្រ នាំគ្នាផ្ទុះការសរសើរថាស្រស់ស្អាតសឹងតែគ្រប់ៗគ្នាទៅហើយ រហូតមានអ្នកខ្លះចូលទៅ ខំមិន លើកឡើងយ៉ាងដូច្នេះថា៖ “Pink day, មើលទៅដូចចង់ស្អាតហើយនែក, So cute, Love idol” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

កម្សាន្ត

ចុមយក្ស! ម៉ាក់លក្ខណ៍ ទម្លាយរូបភាពមួយនេះចេញភ្លាម ក្រោយមានអ្នកមួយចំនួន គិតថាខ្លួនកែកុនសម្ផស្ស រួចភ្ជាប់សារប្រាប់ឲ្យដឹងថា…

Published

on

By

ពិតណាស់ មហាជនដែលនិយមប្រើប្រាស់បណ្តាញសង្គម TikTok ពិតជាបានស្គាល់ច្បាស់ហើយ ម៉ាក់លក្ខណ៍ នោះ ដែលជាតារាក្នុង TikTok ដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រជាខ្លាំង បូករួមជាមួយរូបសម្រស់ស្រស់សោភាទៀតផងដែរ ។

ក្រោយទទួលបានប្រជាប្រិយនៅលើបណ្តាញសង្គម TikTok ហើយនោះ ស្រីស្អាតរូបនេះ ក៏ទទួលបានការងារយ៉ាងច្រើនជាហូរហែមិនដាច់សោះឡើយ ទាំងការថតសំអាងការ និងថតឲ្យផលិតផលផ្សព្វផ្សាយជាច្រើនក្នុងស្រុក ទើបធ្វើឲ្យតារាស្រីរូបនេះមានលទ្ធភាព ទិញរថយន្តទំនើបជិះសម្រាប់ខ្លួនឯង ទិញមាសពេជ្រ និងផ្ទះថែមទៀតផងដែរ ។

ចំណែកឯ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជនឡើងភ្ញាក់ព្រឺត ក្រោយឃើញរូប ម៉ាក់លក្ខណ៍ បានបង្ហាញរូបភាពមួយសន្លឹក ដែលផ្ទឹមគ្នា ខណៈមានអ្នកសង្ស័យថា ម៉ាក់លក្ខណ៍ កែកុនទៅលើសម្ផស្ស ។

ជាមួយរូបភាពមួយសន្លឹក ផ្ទឹមគ្នាផងដែរ ម៉ាក់លក្ខណ៍ ក៏បានភ្ជាប់សារឲ្យដឹងទៀតថា៖ “គេថាខ្ញុំកែច្រើន អាចមើលបានថាខ្ញុំកែអ្វីខ្លះ” ។ ជាមួយគ្នានេះផងដែរ ក៏មានមហាជនជាច្រើន ជាពិសេសបណ្តាអ្នកគាំទ្រ បាននាំគ្នាចូលទៅ ខំមិន ព្រោងព្រាតថា៖ “ចែកែពីខ្មៅមកសរ, កែពីអាក្រក់មកស្អាត, កែសម្បុរ នឹងកេរ្តិ៍ឈ្មោះឥឡូវល្បីខ្លាំងជាងមុនអូន, កាលនោះស្រីម៉ៅឥឡូវស្រីស, កែប្រែពីរមនុស្សធម្មតា ទៅជាមនុស្សស្រីដែលរឹងមាំង, កែចរិតមិនដូចមុនទេពីរមុនញុមមិនដែលលាក់់ទេលូវមើលរាល់ថ្ងៃ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

កម្សាន្ត

ឡើងសា.ច់តែបន្តិច អាង សុជាតា ឃើញស្អាតប្លែក មុខពេញគួរឲ្យក្នាញ់

Published

on

By

ពិតណាស់ អាង សុជាតា ហៅថា ឈូឈូ គឺជាតារាសម្តែងស្រីវ័យក្មេង និងជាកូនស្រីពៅរបស់ តារាសម្តែងជើងចាស់ អ្នកនាង សឿង ផានផាភួង ដែលជាតារាស្រីកំពុងតែទទួលបានប្រជាប្រិយភាព ទាំងម្តាយ និងកូន មិនត្រឹមតែប៉ុណ្ណោះ សុជាតា នៅវ័យក្មេងក៏ពិតមែន ប៉ុន្តែរូបនាងធ្លាប់ក្តោបបានតំណែតួឯកជាច្រើនរឿងភាគមកហើយ ថែមទាំងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ទស្សនិកជន ។

មួយវិញទៀត បើងាកទៅមើល ពីរូបសម្រស់របស់តារាសម្តែងស្រីវ័យក្មេងរូបនេះ គឺថាមានរាងខ្ពស់ស្រឡះ មុខមាត់ស្លូតបូត នរណាៗឃើញក៏ស្រលាញ់ចូលចិត្ត ជាពិសេសមួយរយៈចុងក្រោយមកនេះ គេឃើញរូបនាង ហាក់មានសាច់មានប្រលឹងច្រើនជាងពេលមុន ខណៈវ័យក៏កាន់តែកើនឡើងផងដែរ ។

ជាមួយគ្នានេះផងដែរ ហ្វេនៗជាច្រើន ផ្ទុះការសរសើរមិនដាច់ពីមាត់ឡើយ ជាមួយរូបរាងឡើងសាច់បន្តិចនេះហើយ ដែលមើលទៅប្លែកភ្នែក សមជាមនុស្សពេញវ័យនឹងគេ មុខពេញមូលខ្លង់គួរឲ្យក្នាញ់ខ្លាំងណាស់ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

អត្ថបទថ្មីៗ