ទិដ្ឋភាពទូទៅ នៃពិធីដង្ហែ សពម្តាយ Love Riya យកទៅបូជា មើលហើយ ពិតជាស្រណោះ ស្ទើរទប់ទឹកភ្នែកអត់ជាប់ (មានវីដេអូ)

កាលពី ថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២០ ដែលទើប កន្លងផុតទៅ ប៉ុន្មានថ្ងៃនេះ អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់ គឺ អ្នកនាង Love Riya បានជួបទុក្ខធំ ដោយម្តាយបង្កើតរបស់ខ្លួន ទទួលមរណភាពបាត់ទៅហើយ ដោយសារជំងឺ ហើយក៏បាន ធ្វើឲ្យកូនៗទំាង៦នាក់ សម្តែងក្តីសោកសៅជាពន់ពេក ស្ទើរមិនគួរឲ្យជឿ។

ក្នុងនាម ជាកូនពៅ Love Riya បានបង្ហោះសារមួយ ទំាងទឹកភ្នែក ក្នុងហ្វេសប៊ុករបស់ខ្លួនថា “អ្នកម្ដាយខ្ញុំបានទទួលម​រណភាពហើយ, ម៉ែទៅចោលកូនរហូតហើយ”។

កូនទំាង៦នាក់ មានទឹកចិត្តប្រពៃ ខ្លាំងណាស់ បើទោះជាម្តាយ ចង់បានអ្វី ធ្វើអ្វី កូនៗ តាមបំណងម្តាយ ទំាងអស់ ទៅតាមលទ្ធភាពដែលពួកគេធ្វើបាន នេះបើតាមការបញ្ជាក់ទំាងអារម្មណ៍រំជួលចិត្ត ដែល Love Riya ថ្លែងប្រាប់នៅក្នុងកាល Live វីដេអូ នៅថ្ងៃដែលម្តាយទទួលមរណភាព។

នៅមិនទាន់អស់ទេ នៅក្នុងការ Live អ្នកលក់ឡេ រូបនេះ បានបន្តថា “គាត់ស្លា​ប់នៅពេលដែលខ្ញុំ នៅម្ខាង ប្អូនខ្ញុំនៅម្ខាង អរគុណពុកម៉ែបងប្អូនដែលបានជួយរំលែកទុក្ខ មនុស្សយើងពេលខ្លះមិនចាំបាច់មានលុយមកចូលបុណ្យទេ មានតែទឹកចិត្តបុណ្យគឺជាសទ្ធាជ្រះថ្លាខ្លាំងហើយ ម្តាយខ្ញុំឈឺច្រើនណាស់ ម្តាយខ្ញុំឈឺចង់២០ឆ្នាំហើយ និយាយទៅគឺម្តាយខ្ញុំរស់នៅទំាងលំបាក កូនធ្វើតាមចិត្តគាត់ទំាងអស់ ម្តាយចង់ទៅមើលជំងឺឯណា ម៉ែចង់ហូបអី ម៉ែចង់ទៅណា តាមចិត្តម្តាយខ្ញុំទំាងអស់… “។

ព្រោះតែក្តីនឹករលឹក និងស្រណោះម្តាយខ្លាំងពេក ចាប់តំាងពីម្តាយស្លាប់មក Riya នៅមិនទាន់អស់អាល័យពីម្តាយឡើយ ដោយតែងតែបង្ហោះវីដេអូ កាលម្តាយនៅរស់ មើលហើយ ស្ទើរតែធ្វើឲ្យគ្រប់គ្នា ទប់អារម្មណ៍មិនជាប់។ ក្នុងនោះ អ្វីដែលរឹតតែខ្លោចចិត្តថែមទៀតនោះ ម្តាយ Love Riya មានជំងឺច្រើនមុខណាស់ មានដូចជា ជំងឺពុកឆ្អឹង ជំងឺទឹកនោមផ្អែម ព្រមទំាងជំងឺជាច្រើនមុខទៀត ហើយនៅ ពេលកូនៗ នាំម្តាយទៅងួតទឹកសំអាតខ្លួនម្តងៗ ម្តាយរូបនេះ តែងតែប្រាប់ថា គាត់ឈឺឆ្អឹងខ្លាំងណាស់។

លុះមកដល់ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ២០២០ នេះ ចំថ្ងៃសែនក្បាលទឹក សព ម្តាយ Love Riya បានកូនៗ ដង្ហែចេញពីផ្ទះហើយ យកទៅបូជា នៅវេលាម៉ោង ២រសៀលនេះ មើលទៅពិតជាស្រណោះ ស្ទើរទប់ទឹកភ្នែកអត់ជាប់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Related posts

Leave a Comment