សូមចូលរួមរំលែកទុក្ខផង! ពូស្រណោះសម្តីរបស់ក្មួយណាស់ ក្មួយថា ក្មួយនឹងឈ្នះជាមួយជំងឺអោយបាន ដើម្បីបានជួបជុំគ្រួសារយើងសាជារថ្មី តែពេលនេះក្មួយទៅចោលពូហើយ…

ជារឿងមួយដែលរន្ធ ត់ និងតក់ស្លុតបំផុត ខណៈដែលមនុស្សនៅក្នុងក្រុមគ្រួសារ ត្រូវបាត់បង់អាយុជិវិត​ ទាំងវ័យក្មេង ធ្វើឲយមនុស្សនៅក្នុងក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិ សម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chea Net បានឲ្យរៀបរាប់ថា “សូមអោយវិញ្ញាណក្ខន្ធក្មួយបានដល់ឋានសុខគតិភព ហេីយសូមកុំអោយជាតិក្រោយ​ ក្មួយអាយុខ្លីដូចជាតិនេះទៀត។ ក្មួយប្រុសខ្ញុំ​ គាត់បានលាចាកលោកនេះហេីយ​ ដោយជម្ងឺ​ សូមបងប្អូន​ ញាតិមិត្តទាំងអស់​ ជាពិសេសមិត្តភ័ក្ររបស់គាត់​ ជ្រាបជាដំណឹងផងចុះ (អាណិត​ មហាសែនអាណិតហេីយ​ គ្នានៅក្មេង កំពុងពេញស្រលាញ់ខ្លួន​ ជាក្មេងល្អ​ ដឹងហេតុផល…)”។

ម្ចាស់គណនីហ្វេសប៊ុក បានរៀបរាប់ថា “ក្មួយលាជារៀងរហូតហើយស្រណោះសម្តីធ្លាប់ប្រាប់ពូថាក្មួយនឹងឈ្នះជាមួយជំងឺអោយបានដើម្បីបានជួបជុំគ្រួសារយើងសាជារថ្មីតែពេលនេះក្មួយស៊ូរលែងរួចហើយក្មួយសម្រាកចុះ ក្មួយអត់ទ្រាំយូរហើយក៍ហត់ខ្លាំងណាស់ដែរ សម្រាកចុះ”។

Related posts

Leave a Comment