ល្អខ្លាំងណាស់! ថ្ងៃសែនក្បាលទឹក អ្នកស្រី ទ្រី ដាណា កាន់លុយទាំងបាច់ៗ យកទៅចែកជូនក្មេងៗនិងចាស់ៗនៅក្នុងភូមិរបស់អ្នកស្រី…(មានវិដេអូ)

លោកស្រីទ្រី ដាណា ដែលមហាជនទូទាំងប្រទេសបានស្គាល់ អ្នកស្រីថា ជាបុគ្គលម្នាក់ មានចិត្តធម៏ ជួយដល់ជនទីទាល់ក្រ និងជនកំពុងរងការខ្វះខាត។ លោកស្រី ក៏ជាម្ចាស់ហាងពេជ្រ និងមាស ដ៏ល្បីឈ្មោះ និងជាម្ចាស់ប្រេន NNP ដ៏ល្បីឈ្មោះផងដែរ។ ហើយបច្ចុប្បន្ននេះ មានបងប្អូនជាច្រើន គាំទ្រ និង ធ្វើជាតំណាងចែកចាយ ដល់ទៅរាប់ម៉ឺននាក់ឯនោះ។

យ៉ាងណាមិញនៅក្នុងថ្ងៃនេះដែគឺចំថ្ងៃសែនក្បាលទឹកហើយបានឃើញថាអ្នកស្រី ទ្រី បានធ្វើឲ្យមានការភ្ញាក់ផ្អើលមួយយ៉ាងខ្លាំងនៅក្នុងភូមិរបស់អ្នកស្រី ដោយសារតែអ្នកស្រី បានហៅអ្នកភូមិជាច្រើននាក់មកផ្ទះអ្នកស្រី ហើយភ្លាមនោះអ្នកស្រី ក៏បានដកលុយទាំងបាច់យកមកចែកឲ្យក្មេងៗនិងចាស់ហើយពួកគាត់គ្រប់គ្នាទទួលយកទាំងទឹកមុខសប្បាយរីករាយយ៉ាងខ្លាំងផងដែរ ។

បន្ទាប់ពីបានឃើញអ្នកស្រី ទ្រី ដាណា បានធ្វើដូច្នេះហើយមានមហាជននៅលើបណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានសម្តែងការកោតសរសើរទៅកាន់អ្នកស្រីផងដែរថា អ្នកស្រី ស្អាតហើយចិត្តល្អទៀត ហើយខ្លះទៀតថាអ្នកស្រី ទ្រី ដាណា គួរឲ្យគោរពស្រឡាញ់ខ្លាំងណាស់ នៅមានច្រើនទៀតដែលរៀបរាប់មិនអស់ ៕

Related posts

Leave a Comment