មិនធម្មតា! ថៅកែពេជ្រអ្នកស្រី ទ្រី​ដា​ណា ចេញ MV បទ «​ក្រ​យប់​ម្ល៉េះ​» ពិតជាពិរោះ និង សម្តែងសមណាស់ផ្ទុះការគាំទ្រជាខ្លាំងដែលមានអ្នកទស្សនារហូតដល់ទៅ (មានវីដេអូ)

ភ្នំពេញ ៖ ប្រិយមិត្តអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង ក្រោយ MV បទ​«​ក្រ​យប់​ម្ល៉េះ​»​របស់​អ្នកស្រី​ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ បាន​ចេញ​ផ្សាយ​ជា​ផ្លូវការ​ហើយ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកស្រី​ផ្ទាល់ ហើយ​គ្រាន់តែ​ចេញផ្សាយ​រយៈពេល​ប្រមាណ​ជិត​៣​ម៉ោង​ប៉ុណ្ណោះ មាន​អ្នក​ឲ្យ​មេដៃ​បេះដូង និង​ចូល​ទស្សនា​យ៉ាង​ច្រើន។ជាក់ស្តែង ការបង្ហោះ​ភ្ជាប់​ជាមួយ​MV​របស់ខ្លួន​នេះ អ្នកស្រី ទ្រី ដា​ណា បាន​សរសេរ​Caption​ដូច្នេះ​ថា «Mv បទ​ក្រ​យប់​ម្ល៉េះ តោះ​រាំ​ទាំងអស់គ្នា​បងប្អូន មិនមែនជា​អ្នកចម្រៀង​ ប៉ុន្តែ​ចូលចិត្ត​សប្បាយ​»​។ បទ​នេះ​ជា​សំនៀង​ដើម​របស់​លោកយាយ​ប៉ែន រ៉​ន ហើយ​ត្រូវបាន​អ្នកស្រី​ទ្រី ដា​ណា

យក​មក​បកស្រាយ​ឡើងវិញ​ថត​ជា​MV ក្រោម​ការសម្រួល​តន្ត្រី​ពី​Reach MV។ក្នុងនោះដែរ បទ​ចម្រៀង​នេះ ត្រូវបាន​អ្នកស្រី​ ធ្វើការ​បង្ហោះ​ចូល​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នៅ​វេលា​ម៉ោង​៤​និង​៤១​នាទី​ល្ងាច ហើយ​គិត​មក​ត្រឹម​ម៉ោង​៧​និង​៣០​នាទី មាន​រយៈពេល​ប្រមាណ​ជិត​៣​ម៉ោង​ប៉ុណ្ណោះ មាន​អ្នក​ចុច​មេដៃ​បេះដូង​រហូតដល់​ទៅ​៣២​ខេ​(៣​ម៉ឺន​២​ពាន់​ដង​), អ្នកទស្សនា​សរុប​២៣២​ខេ​(២៣​ម៉ឺន​២​ពាន់​ដង​)

និង​អ្នក​បញ្ចេញមតិ​ជិត​១​ពាន់​នាក់។យ៉ាងណាមិញ ក្នុងចំណោម​ការ​បញ្ចេញ​មតិ​ជាច្រើន​នោះ ភាគច្រើន​សុទ្ធតែ​ជា​ការ​លើក​សរសើរ​ពី​រូប​សម្រស់​របស់​អ្នកស្រី និង​ការ​ច្រៀង​បាន​ពីរោះ​។ ជាក់ស្ដែង យើង​សូម​ដកស្រង់​មតិ​ខ្លះ ដែល​មាន​ខ្លឹមសារ​ដូច្នេះ​ថា «​សង្ហារ​មេស​បង សម មួយ​តួឯក​ស្រី ចែ​ដា​ណា ខ្ញុំ​ម៉​ង ហិ​ហិ ស្រលាញ់​ហើយ​គាំទ្រ បង​ទាំងពីរ​ណាស់ អាយ​ដល​រ​បស់​ប្អូន​»​។ «​ស្អាត​ណាស់​បង មើល​ពូ​ម៉ៅ​លួច​មើល​»​។ «​សំឡេង​ស្រទន់​ច្រៀង​បទ​អី​ក៏​ពីរោះ​ដែរ​ចែ​»​។ «​ពីរោះ​ខ្លាំងណាស់​លោក​អើយ​»៕​ប្រភព៖តារា

Related posts

Leave a Comment