ស្អាតហើយចិត្តល្អទៀត អ្នកគ្រូពេទ្យម្នាក់នេះខំប្រកាសស្វែងរកជំនួយជួយស្ត្រីកំសត់ម្នាក់កូនខ្ចីត្រូវប្តីរត់ចោលគ្មានអ្នកកំដរហើយថែមទាំងគ្មានលុយមើលកូនទៀត (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០១៩ គេប្រទះឃើញហ្វេសប៊ុករបស់អ្នកគ្រូពេទ្យ ចិត្តធម៌ម្នាក់មានឈ្មោះ ក្នុងហ្វេសប៊ុក Kitty Kanya បានធ្វើការ Live វីដេអូ ពីស្ត្រីដ៏កំសត់ម្នាក់ ត្រូវប្តីរត់ចោល កូនខ្ចី គ្មានអ្នកកំដរ ហើយថែមទាំងគ្មានលុយមើលកូនទៀតផង។ដោយក្តីអាណិត ទើបអ្នកគ្រូពេទ្យរូបនេះ បានបង្ហោះសារក្នុងហ្វេសប៊ុករបស់ខ្លួន ដើម្បីស្វែងរកជំនួយ ជួយដល់ស្ត្រីរូបនេះ ព្រមទាំងបានភ្ជាប់សារបញ្ជាក់ថា៖ “អាណិតណាស់ ទារិកា កើតមកក្តៅខ្លួនខ្លាំង ហើមពោះ ម្តាយត្រូវប្តីរត់ចោល កូនខ្ចីគ្មានអ្នកកំដរ គ្មានលុយមើលកូនទេ ខាងពេទ្យអោយបញ្ជូនទៅគន្ធបុប្ផា តែមិនព្រមបញ្ជូន ព្រោះអត់លុយ ហើយគ្មានអ្នកកំដរ ត្រដរទុកកូនស្រី

អោយទៅជាបែបនេះ។ ជួយShare ក្រែងលោ មានអ្នកចិត្តបុណ្យជួយគាត់បន្តទៀត ។ បងប្អូនជួយគ្នាផង!! លេខទំនាក់ទំនង : 010808889 (លេខពេទ្យ) Account ABA:000452370 : Meng Hor អេស៊ីលីដាទាន់ចិត្ត៖ 010808889 (លេខខ្ញុំផ្ទាល់) ខ្ញុំនឹងយកថវិកាជូនដល់ម្តាយនិងទារិកាកំសត់ផ្ទាល់។ អរគុណបងប្អូនទាំងអស់គ្នា។”។ក្នុងថ្ងៃដដែលនេះ អ្នកគ្រូពេទ្យរូបនេះក៏បានប្រាប់បន្ថែមទៀតថា “ធ្វើជាពេទ្យមួយរូប ត្រូវមានទឹកចិត្តសប្បុរស មេត្តា អាណិតស្រលាញ់ ដល់អ្នកជំងឺ ។ អត់មានពេទ្យណា ចង់ឃើញអ្នកជំងឺខ្លួនស្លាប់ទេ។”។ក្រោយពីឃើញបែបនេះ

ដោយក្តីអាណិតអាសូរ គេក៏បានឃើញសប្បុរជនជាច្រើន បានជួយឧបត្ថម្ភ ជាហូរហែផងដែរ តាមរយៈគ្រូពេទ្យចិត្តធម៌រូបនេះ។ អ្នកគ្រូពេទ្យក៏បានប្រាប់ឲ្យដឹងទៀតថា “នាងខ្ញុំ បាននាំជំនួយ ដែលសប្បុរសជនជួយតាមរយៈខ្ញុំ និងក្រុមអ្នកម្តាយវ៉ៃឆ្លាត ដល់គាត់ហើយ ។ សូមអរគុណ ដល់ទឹកចិត្ត បងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តជួយគ្នា ក្នុងគ្រាអាសន្ន ។ ចំពោះអាការទារិកា គឺស្ថិតក្នុងសភាពតាមដាននៅឡើយ ។ ទារិកាប្រហែលមានបញ្ហាត្រង់ប្រព័ន្ធរំលាយអាហារ ។”៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment